
- 2021-04-20 09:45:32
- ព័ត៌មាន
មិនមែនលំៗ! ស្រីស្អាត សាន្ដ កុសុមៈ ក្ដោមក្ដាប់តំណែងតួឯកស្រីក្នុងរឿងភាគបុរាណខ្មែរជាលើកដំបូង
- 2021-04-20 09:45:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនមែនលំៗ! ស្រីស្អាត សាន្ដ កុសុមៈ ក្ដោមក្ដាប់តំណែងតួឯកស្រីក្នុងរឿងភាគបុរាណខ្មែរជាលើកដំបូង
ចន្លោះមិនឃើញ
សាន្ដ កុសុមៈ ហាក់មានប្រជាប្រិយភាពហក់ខ្ពស់ជាងមុនក្រោយនាងទទួលបានជ័យលាភីលេខ១ ធីតាឯកសង្រ្កាន្ដ២០២១។ ដោយឡែកថ្មីៗនេះ សាន្ដ កុសុមៈ មានឱកាសក្ដោបក្ដាប់ជាតួឯកស្រី ក្នុងរឿងភាគបុរាណខ្មែរជាលើកដំបូងទៀតផង។
បន្ទាប់ពីជាប់ជ័យលាភីធីតាឯកសង្រ្កាន្ដ ទទួលបានតំណែងជាតួអង្គទេវតាឆ្នាំថ្មី និសិត្សស្រីមកពី ខេត្តពោធិ៍សាត់រូបនេះលេចមុខក្នុងកម្មវិធីទូរទស្សន៍ជាហូរហែ។ ហើយកន្លងមកស្រីស្អាតរូបនេះ ធ្លាប់ថតស្ពតពាណិជ្ជកម្មធំៗជាច្រើនទៀតផង។ មួយវិញទៀតបច្ចុប្បន្ន កុសុមៈបានលេចមុខជាតួឯក ស្រីសម្ដែងក្នុងរឿងភាគខ្មែរខ្នាត ធំ” នរគមាស” ដែលនឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍CTN។
ស្រីស្អាតញញឹមស្រស់ សាន្ដ កុសុមៈ ជ័យលាភីធីតាឯកសង្រ្កាន្ដ កំពុងតែវាយលុកបេះដូងមហា ជនគ្រប់ស្រទាប់ជាមួយនឹងរូបសម្រស់ស្រស់ស្អាតផូរផង់ ជាពិសេសសមត្ថភាពអាចនិយាយ៤ភាសា របស់នាង។ ក្រៅពីមានសមត្ថភាពនិយាយបាន៤ភាសា កុសុមៈ ក៏អាចច្រៀងបានយ៉ាងពិរោះ និងមាន ទេពកោសល្យសម្ដែងប៉ិនប្រសប់ថែមទៀតផង៕