• 2021-04-21 08:07:51
  • ព័ត៌មាន

មានរឿងអ្វី? ផ្ទុះការសង្ស័យទំនាក់ទំនងរវាងតារាស្រីទាំងពីរ ក្រោយបង្ហោះសារឆ្លើយឆ្លងគ្នាលើបណ្ដាញសង្គមបែបនេះ!

  • 2021-04-21 08:07:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្មីៗនេះនៅក្នុងបណ្ដាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះបេក្ខនារី Miss Grand Cambodia លី ជីវលី ក្រោយនាងបង្ហោះរូបភាពមួយសន្លឹកជាមួយអតីត Miss Grand កញ្ញា សេង រដ្ឋា ថែមទាំងពោលពាក្យបញ្ឆិតបញ្ឆៀងថែមទៀតផង ដែលជាហេតុធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំងតែម្ដងពេលឃើញ ជីវលី ពោលពាក្យបែបនេះ។

ជីវលី៖”មនុស្សគ្រប់គ្នាចាប់ផ្តើមមិនទុកចិត្តគ្នា ស្របពេលដែល មនុស្សភាគច្រើនអោយតម្លៃទៅលើការ សម្តែងជាជាងអ្វីដែលជាការពិត”។ ក្រោយបង្ហោះសារនិយាយចាក់ដោតបែបនេះមិនបានប៉ុន្មានផង ស្រាប់តែទំព័រហ្វេសប៊ុកស្រីស្អាត សេង រដ្ឋា ចេញមុខបង្ហោះរូបភាពជាមួយ ជីវលី វិញម្ដង និងបានតបត យ៉ាងចាស់ដៃថា”សិល្បៈគឺជាការសម្ដែង ប្រៀបដូចជាការពិតខ្លាំងណាស់ ប្រសិនបើអ្នកពូកែសម្ដែង អ្នកនឹងទទួលប្រជាប្រិយភាព”។ ឆ្លើយឆ្លងបោះពាក្យសម្ដីខ្លីខ្លឹម ចាក់ដោត បែបនេះធ្វើឱ្យមហាជនងឿងឆ្ងល់យ៉ាងខ្លាំងលើតារាស្រីទាំងពីរដួង។

ជុំវិញរឿងរ៉ាវបោះពាក្យសម្ដី របស់តារាម៉ូដែលទាំងពីរនេះកាន់តែ ធ្វើឱ្យមហាជនផ្ទុះការសង្ស័យខ្លាំង ចំពោះចំណងមិត្តភាពពួកគេអាចនឹងប្រេះស្រាំ។ ទោះជាយ៉ាងណាក៏ដោយពុំទាន់ដឹងច្បាស់នៅឡើយ ទេថានេះជាបញ្ហាអ្វីពិតប្រាកដ ខណៈដែលសាមីខ្លួនទាំងពីរមិនទាន់ចេញមុខបកស្រាយជុំវិញរឿងរ៉ាវ ក្ដៅគគុកនេះ៕

អត្ថបទ៖ Pav SreyPich

មតិយោបល់