• 2021-04-22 00:00:00
  • ព័ត៌មាន

សម្រង់សម្ដីតារា K-Pop បង្កប់សារដាស់តឿន ឲ្យប្រឹងដើរទៅមុខបន្ត មិនថាមានអ្វីកើតឡើង

  • 2021-04-22 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បោះជំហានក្នុងពិភពសិល្បៈកម្សាន្តត្រូវឆ្លងកាត់​រឿង​រ៉ាវ​ជា​ច្រើន ស្របពេល​តារា​ K-Pop ភាគ​ច្រើន​ ចាប់ផ្ដើមអាជីព​នេះ​ទាំង​វ័យ​ក្មេងខ្ចី។ ទោះ​បី​ខ្លះ​ត្រូវជួបបញ្ហា​ច្រើនរាប់មិនអស់​ក៏ពួកគេ​នៅ​តែ​ស៊ូ និង​តែង​ធ្វើ​ឲ្យខ្លួនឯងរឹងមាំ ហើយកាន់​តែពិសេស​គឺ​ ពួកគេ​តែ​ព្យាយាម​លើកទឹក​ចិត្តគ្រប់​គ្នា​ឲ្យ​ស៊ូជានិច្ច កុំឲ្យ​ចុះ​ចាញ់នឹង​ឧបសគ្គ​ទាំងឡាយ។

ខាងក្រោម​នេះជា​សម្រង់​ពាក្យ​សម្ដី​លើកទឹក​ចិត្តដែល​តារា K-Pop ប្រាប់​ទៅកាន់​អ្នកគាំទ្រ៖

១. Rain

«អ្នក​ដែល​ខ្ញុំ​ត្រូវ​ប្រកួតប្រជែងខ្លាំងជាងគេ គឺខ្លួន​ខ្ញុំ។ ខ្ញុំ​មិនដើរ​តាម​អ្នកណា​ទាំងអស់ ហើយក៏មិន​ផ្ដួល​គេដែរ តែ​ខ្ញុំ​នឹង​សាក​ល្បង​សមត្ថភាព​ដែល​ខ្ញុំមាន»។

២. Chanyeol (EXO)

«អ្វី​ដែល​កើតឡើង​កន្លងមក បន្សល់ទុកនូវរឿងសោកស្ដាយ​ច្រើន ប៉ុន្តែវា​ក៏​មាន​ន័យ​ថា​មាន​រឿងល្អ​រះត្រដែតនាអនាគតដែរ»។

៣. RM (BTS)

គ្រប់គ្នា​ឆ្លងកាត់​រឿង​ច្រើនណស់ក្នុង​ជីវិត។ មាន​ថ្ងៃខ្លះ​ពិបាក​ចិត្តខ្លាំង ប៉ុន្តែ​យើងក៏សង្ឃឹម​ថា​នឹង​មាន​ថ្ងៃ​ល្អមក​ដល់ ដែល​ធ្វើ​ឲ្យយើង​មាន​កម្លាំង​រស់​បន្តទៀត។

៤. Jisoo (BLACKPINK)

«អ្នក​ជាម្ចាស់ជីវិត​នេះ កុំរារែកដោយសារអ្វីមួយ រហូតបាត់បង់ប្រយោជន៍។ ត្រូវផ្ដោតលើខ្លួន​របស់អ្នក»។

៥. Key (SHINee)

«ក្ដីសុបិនរបស់ខ្ញុំ មិន​មែន​ចង់​ក្លាយជា​មនុស្សអស្ចារ្យឥតខ្ចោះទេ តែ​ខ្ញុំ​ចង់ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​គ្មាន​អ្វី​ត្រូវ​ខ្មាសអៀន»។

៦. HyunA

«មាន​មនុស្សជា​ច្រើនដែលមិនចូលចិត្តខ្ញុំ មិនថា​ខ្ញុំ​ធ្វើអ្វី​ក៏ដោយ។ ខ្ញុំធ្លាប់ឈឹចាប់ដោយសាររឿង​នេះ​កាល​ពី​មុន ប៉ុន្តែ​ខ្ញុំចាប់​ផ្ដើម​គិត​សាជាថ្មី ទើប​ដឹង​ថា​គ្មានអ្វី​ខ្ញុំ​អាច​ធ្វើ​បាន​ ក្រៅពីប្រឹងឲ្យអស់ពីសមត្ថភាពដែល​ខ្ញុំ​មាន​នោះទេ»។

៧. Minzy

«ជ្រើសផ្លូវដើរពិបាក ធ្វើ​ឲ្យយើង​ពេញ​ចិត្ត​ និង​ប្រសើរជាង​ជ្រើសផ្លូវ​ដើរស្រួល។ ជីវិត​ពិបាក​ដោយពេលទេ ហើយវា​វិល​ជុំ​ចុះ​ឡើង​ឥតឈប់។ ពេល​ពេល​វេលា​ទាំង​នោះ​កន្លងផុត អ្នក​អាច​នឹង​ញញឹម​ឡើង​វិញ ហើយនិយាយ​ថា "ខ្ញុំរស់នៅជាមួយ​នឹង​ជីវិត​រីករាយ"»។

៨. Sandara Park

«យើងគ្រប់គ្នា​សុទ្ធ​តែ​មាន​ពេល​ដែល​រូបរាង​អាក្រក់ ប៉ុន្តែ​យើងក៏​សុទ្ធ​តែ​មាន​ភាព​ស្រស់ស្អាត​ផ្ទាល់ខ្លួន ដែល​អ្នក​ផ្សេង​គ្មាន​ថ្ងៃ​មាន​ដូច​យើង។»

៩. G-Dragon (BIGBANG)

«ទោះ​បីស្ថិតក្នុងស្ថានភាព​ដែលអ្នក​ដឹង​ថា​ អ្នក​ប្រឹង​អស់ពីចិត្តបែប​ណា​ក៏ដោយ ពេល​ខ្លះអ្នកក៏​​ត្រូវ​រៀន​ចេះបណ្ដោយឲ្យរឿង​ខ្លះ​ឲ្យទៅតាមដំណើរដែរ។»

១០. Wendy (Red Velvet)

«នៅពេល​យើងសំឡឹង​មើល​ពិភពលោកជាមួយ​នឹង​ភាព​ស្រស់ស្អាត​ក្នុង​ចិត្តអ្នក ចំ​កន្លែង​ណា​ក៏ដោយ​ឲ្យតែអ្នក​សំឡឹង នោះ​អ្នក​នឹង​ឃើញពីភាព​ស្រស់​ស្អាតចេញពីនោះ។»

១១. Jin (BTS)

«នៅពេល​អ្វី​មួយ​កើតឡើង​មិន​ទៅតាម​អ្វី​ដែល​យើងគិត មិនត្រូវ​បន្ទោសខ្លួន​ឯងទេ ប៉ុន្តែជំនួស​មកវិញដោយប្រាប់ខ្លួន​ឯងថា "មិនអីទេ! លើកនេះវា​កើតឡើង​បែប​នេះ​ អ៊ីចឹងលើកក្រោយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​បាន​ល្អជាងនេះ មិនអីទេ"។ ម្យ៉ាងបើ​សិន​ធ្វើ​អ្វី​មួយ​ហើយបាន​ផល គួរ​និយាយ​ថា "ស័ក្តិសម​ណាស់! ខ្ញុំ​ធ្វើបាន​ល្អ ខ្ញុំ​មនុស្ស​ល្អ ខ្ញុំ​ពិត​ជា​អស្ចារ្យ" ការយល់ឃើញបែប​នេះ​​ ខ្ញុំសង្ឃឹម​ថា​អ្នកទាំងអស់គ្នាស្រឡាញ់​ខ្លួន​ឯង​ឲ្យ​បាន​ច្រើនៗ។»

១២. Tiffany Young (Girls' Generation)

«មិនថា​មាន​អ្នក​ណា​ម្នាក់​មក​ប្រាប់អ្នកឲ្យធ្វើ​បែប​នេះ​ បែបនោះឡើយ បើសិនអ្នកជឿលើខ្លួនឯង នោះអ្នក​ពិតជាអាច​ធ្វើអ្វី​គ្រប់យ៉ាងបាន។»

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី