• 2021-04-27 08:09:04
  • ព័ត៌មាន

បាក់ស្បាត​ហ្មង! គ្រាហ៍​មួយ ស្រីលិ ថត​រឿង​រហូត​ធ្លាក់​ខ្លួន​ឈឺ​ស្ទើរ​គាស់​មិន​ឡើង ស្បថ​ឈប់​ថត​រឿង​ប្រភេទ​នេះ

  • 2021-04-27 08:09:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វ័យ​ទើប​តែ​២៣​ឆ្នាំ​សោះ ប៉ុន្តែ​ស្រី​ស្អាត អៀ ម៉េង​លិ ហៅ​ស្រី​លិ មាន​បទ​ពិសោធន៍​សម្ដែង និង​ថត​ម៉ូដែល​រហូត​ដល់​ទៅ​១០​ឆ្នាំ។ ស្រី​លិ ធ្លាប់​ចេញ​ថត​ស្ទើរ​រក​ពេល​ហូប​បាយ​គ្មាន ពោល​គឺ​ថត​ទាំង​យប់​ទាំង​ថ្ងៃ​តែ​ម្ដង ប៉ុន្តែ​នាង​បាន​បោះ​បង់​វា​ចោល​ស្ទើរ​ទាំង​ស្រុង​កាល​ពី​៣​ឆ្នាំ​មុន។

កញ្ញា អៀ ម៉េង​លិ និយាយ​ថា ក្រោយ​ពី​ធ្លាក់​ខ្លួន​ឈឺ​ស្ទើរ​គាស់​មិន​ឡើង រហូត​ដល់​ថ្នាក់​ធ្វើ​ឲ្យ​គ្រួសារ​ភ័យ​បារម្ភ ទើប​នាង​សម្រេច​ទម្លាក់​ចោល​ទាំង​ស្រុង​នូវ​ការងារ​ថត​រឿង​ភាគ និង​ម៉ូដែល​ដែល​តម្រូវ​ឲ្យ​នាង​ចេញ​ថត​យប់​ជ្រៅ​ៗ។

អៀ ម៉េងលិ៖"ទៅ​លែង​រួច​ហ្មង​បង...យើង​ពិបាក​និយាយ​ណាស់! ព្រោះ​នេះ​មក​ពី​ជំងឺ​យើង​បាក់​អត់​សូវ​បាន​គេង​យូរ​ឆ្នាំ​ពេក រហូត​ដល់​ឥឡូវ​ទន់​ខ្សោយ​ជាង​មុន អីចឹង​ទទួល​អា​ការងារ​ថត​យប់​ជ្រៅ​អីចឹង​ទៀត​អត់​កើត"។

កញ្ញា អៀ ម៉េង​លិ បញ្ជាក់​ថា នាង​បាក់ស្បាត​នឹង​ការ​ថត​យប់​ជ្រៅ​ៗ ហើយ​បច្ចុប្បន្ន​នាង​ឈប់​ទទួល​ទាំង​ស្រុង​នូវ​ការ​ថត​រឿង​ភាគ ប៉ុន្តែ​នៅ​បន្ត​ទទួល​ថត​រឿង​ដុំ ស្ពត​ពាណិជ្ជកម្ម ឬ​បទ​ចម្រៀង។

ស្នាដៃ​ចុង​ក្រោយ​របស់​ស្រី​លិ ហើយ​មាន​ការ​គាំទ្រ​ច្រើន​ពី​ប្រិយមិត្ត គឺ​មាន​ដូច​ជា​រឿង"០០៩" រឿង"ខ្មោច​ទឹក" និង​រឿង​ភាគ"គំនុំ​អតីត​ជាតិ" ព្រម​ទាំង​ថត​M Vចុង​ក្រោយ​ជាមួយ​ផាន់ រុង គឺ​បទ"ធុង​បាស​នៅ​ឯ​ណា"៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី