• 2021-04-28 07:48:56
  • ព័ត៌មាន

សល់​ពេល​មិន​ច្រើន​ទេ G-Devith ប្រកាសយ៉ាង​តក់​ក្រហល់​ឲ្យ​ Fan ដោនឡូត​បទ​ចាស់​លោក​ទុក​ឲ្យ​ហើយ​ទៅ!

  • 2021-04-28 07:48:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅប៉ុន្មានម៉ោងមុនតារាចម្រៀងរ៉េប G-Devith បង្ករការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយលោកប្រកាស ក្ដែងៗពីដំណឹងលុបចោល Channel Youtube ផ្លូវការរបស់ខ្លួន គួរឱ្យសោកស្ដាយដោយសារតែការ ខិតខំបង្កើតស្នាដៃជាច្រើន អស់រយៈពេលជាច្រើនឆ្នាំតែត្រូវលុបចោលបែបនេះទៅវិញ។

ម្ចាស់បទ ”រាំញីកែងជើង” បានកសាងស្នាដៃជាច្រើនលើវិស័យសិល្បៈអស់រយៈពេលយូឆ្នាំទើបមាន កេរ្តិ៍ឈ្មោះបោះសម្លេងល្បីល្បាញបែបនេះ ហើយក្នុងនោះលោកក៏បានបង្កើត Channel Youtube ផ្ទាល់ ខ្លួនឈ្មោះ “Dit Way” នឹងផលិតបទចម្រៀងជាច្រើនបទដាក់លើ Youtube នេះហើយថែម ទាំងមានអ្នកចុច Subscribe រាប់ពាន់ម៉ឺន​នាក់ទៀតផង។

ឥឡូវ​នេះ G-Devith បានប្រកាសលុបចោល Channel មួយនេះ ចោលនៅថ្ងៃទី១ ឧសភា ខាងមុខនេះដោយស្នើ​ឲ្យ​ប្រិយមិត្ត​អ្នក​គាំទ្រ​របស់​លោក downloan បទ​ចម្រៀង​ចាស់ៗ​របស់​លោក​ទុក​ឲ្យ​ហើយ​ទៅ ។ លោកបាន​ប្រកាស​រឿង​នេះ​ទាំង​តក់ក្រហល់​លើ​បណ្ដាញ​សង្គម​របស់​លោក ទាំង Facebook និង IG។

G-Devith បាន​សរសេរ​ថា ៖” សេចក្តីប្រកាសជូនដល់អ្នកគាំទ្រអ្នកគាំទ្រអាចមានពេលចាប់ពីយប់នេះរហូតដល់ថ្ងៃទី ១ ខែ ឧសភា ដើម្បី download ចម្រៀងចាស់ៗនៅក្នុង channel មួយនេះទុកជាអនុស្សាវរីយ៍មុនពេលវាត្រូវបានលុប ដោយការគិតរយៈពេលជាយូរមកហើយខ្ញុំជាម្ចាស់ channel មួយនេះក៏បានសម្រេចថានឹង បិទ channel នេះជាផ្លូវការនៅថ្ងៃទី ១ ខែ ឧសភា ។ ដោយសុំការយោគយល់ពីអ្នកគាំទ្រសង្ឃឹមថាបង ប្អូននឹងគាំទ្រនូវការសម្រេចចិត្តរបស់ខ្ញុំមួយនេះ”

ដំណឹងនេះធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងងឿងឆ្ងល់យ៉ាងខ្លាំងក្រោយស្ងាត់ៗ ដេវីត សម្រេចលឿនៗបែបនេះ។ យ៉ាង​អ្វី​ដែល​ជា​ចម្ងល់ គេ​មិន​ទាន់ដឹង​ថា មាន​ហេតុផល​អ្វី​ដែល​លោក​សុខ​ចិត្ត​រំលាយ​ចោល​ស្នាដៃ​របស់​លោក​យ៉ាង​តក់​ក្រហល់​បែប​នេះ។ ខណៈរសៀល Sabay មិន​ទាន់​អាច​សុំការ​បញ្ជាក់នៅ​ឡើយ ចំពោះ​ផែន​ការលុបចោល Channel Youtube ដែលខំបង្កើតមកជាយូឆ្នាំនេះ៕

អត្ថបទ៖ Pav SreyPich

មតិយោបល់
អត្ថបទថ្មី