- 2021-04-28 09:41:29
- ព័ត៌មាន
ស្នាដៃបទចម្រៀងបេក្ខជនឆ្នាំ១៩៩០ម្នាក់ ត្រូវបាន ដួង វីរៈសិទ្ធ Cover ឡើងវិញយ៉ាងលន្លង់លន្លោច
- 2021-04-28 09:41:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្នាដៃបទចម្រៀងបេក្ខជនឆ្នាំ១៩៩០ម្នាក់ ត្រូវបាន ដួង វីរៈសិទ្ធ Cover ឡើងវិញយ៉ាងលន្លង់លន្លោច
ចន្លោះមិនឃើញ
មានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងដួងចិត្តអ្នកគាំទ្រគ្រប់ស្រទាប់ នឹងសាងស្នាដៃនិពន្ធបទចម្រៀងល្បីៗ ច្រើនរាប់មិនអស់ ប៉ុន្តែតារាចម្រៀងថ្ពាល់ខួច ដួង វីរៈសិទ្ធ ធ្លាប់លើកយកបទចម្រៀងជំនាន់ដើមបក ស្រាយឡើងវិញយ៉ាងពីរោះបំពេរអារម្មណ៍ ដែលជាស្នាដៃបេក្ខជនឆ្នាំ១៩៩០ម្នាក់ គឺលោក អុ៊ក សំអាត។
ដោយហេតុថាស្នាដៃដ៏ល្អផលិតបទចម្រៀងជាមួយនឹងទឹកដមសម្លេងពីរោះរបស់លោក អុក សំអាត បេក្ខជនប្រលងចម្រៀងឆ្នាំ១៩៩០ បានចាប់ចិត្តតារាចម្រៀងជំនាន់ក្រោយលោក ដួង វីរៈសិទ្ធ យកមកបកស្រាយឡើងវិញក្រោមការមើលឃើញសមត្ថភាពប៉ិនប្រសប់សំឡេងពិរោះរបស់លោក អុ៊ក សំអាត បទចម្រៀងនេះមានចំណង់ជើងថា"កូនមុំបំបែកស្នេហ៍"។
ដួង វីរៈសិទ្ធ៖” បទនេះខ្ញុំបានដកស្រង់ចេញពីវីដេអូប្រលងចម្រៀងឆ្នាំ១៩៩០។ ដោយខ្ញុំឃើញបេក្ខជន ម្នាក់ឈ្មោះ អុ៊ក សំអាត លើកយកបទនិពន្ធថ្មីនេះមកច្រៀងយ៉ាងពិរោះ ទើបខ្ញុំសម្រេចចិត្ត Cover ដោយក្ដីស្រលាញ់ នឹងមិនចង់បាត់បង់ សូមអគុណ”។
ស្ដាប់បទចម្រៀង"កូនមុំបំបែកស្នេហ៍" Cover ដួង វីរៈសិទ្ធ ខាងក្រោម៖