• 2021-05-04 06:52:31
  • ព័ត៌មាន

លាក់ទុករាប់ឆ្នាំ! ទេព រិន្ទដារ៉ូ មានទេពកោសល្យមួយផ្សេងមហាជនអាច​មិនធ្លាប់ដឹង

  • 2021-05-04 06:52:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានអាជីពជាតារាសម្ដែងជើងចាស់ល្បីឈ្មោះរាប់ឆ្នាំ ទេព រិន្ទដារ៉ូ នៅមានទេពកោសល្យ មួយផ្សេង ទៀត គឺលោកអាចបកស្រាយបទចម្រៀង ដែលមហាជនមិនច្រើនទេដែលបានដឹង នេះយោងតាមការ បង្ហោះវីដេអូចម្រៀងចាស់ៗឡើងវិញរបស់លោក ទេព រិនដារ៉ូ។

ទស្សនិកជនធ្លាប់តែមើលការសម្ដែងប៉ិនប្រសប់តាមរយៈខ្សែភាពយន្ដខ្មែរហូហែរបស់តារាសម្ដែងជើងចាស់រូបនេះ ដោយឡែកមហាជនពុំធ្លាប់ដឹង នឹងមិនធ្លាប់បានទស្សនាពីសមត្ថភាពច្រៀងចម្រៀង យ៉ាងពីរោះរបស់លោកមិនចាញ់អ្នកចម្រៀងអាជីពនោះទេ។

ដោយថ្មីៗនេះត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់កកាយយកវីដេអូចម្រៀងចាស់ៗ លោក ទេព រិន្ទដារ៉ូ ដែលបានបកស្រាយបទចម្រៀងយ៉ាងពីរោះជាច្រើនបទក្នុងកម្មវិធីប្រគុំតន្ត្រីនៅជំនាន់នោះ។ វីដេអូបង្ហាញពីទេពកោសល្យបកស្រាយបទចម្រៀងយ៉ាងរណ្ដំបែបនេះ ធ្វើឱ្យមហាជនភ្ញាក់ផ្អើល និងមិននឹកស្មានថាក្រៅពីសមត្ថភាពសម្ដែងឥតខ្ចោះ លោកថែមទាំងអាចច្រៀងបានល្អ៕

សូមទស្សនាវីដេអូចម្រៀងចាស់ៗរបស់តារាជើងចាស់ដូចខាងក្រោម៖

អត្ថបទ៖ Pav SreyPich

មតិយោបល់