- 2021-05-07 02:43:14
- ព័ត៌មាន
ចង់សុំលេខមេ Mafia ប្រចាំ «365 Days» សង្ហាយ៉ាងហ្នឹងហើយ តែបែរធ្លាក់ខ្លួនពោះម៉ាយ
- 2021-05-07 02:43:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់សុំលេខមេ Mafia ប្រចាំ «365 Days» សង្ហាយ៉ាងហ្នឹងហើយ តែបែរធ្លាក់ខ្លួនពោះម៉ាយ
ចន្លោះមិនឃើញ
ជាតារាប្រុសល្បីឈ្មោះប្រចាំប្រទេស អ៊ីតាលី Michele Morrone បានបង្ហាញមុខជាច្រើនក្នុងខ្សែភាពយន្ត និងការងារសិល្បៈផ្សេងៗ។ ប៉ុន្តែស្នាដៃដែលធ្វើឲ្យមានអ្នកចាប់អារម្មណ៍លោកខ្លាំងជាងគេ គឺតាមរយៈរឿង «365 Days»។
ដោយសារទឹកមុខមាំ សង្ហា ម៉ឺងម៉ាត់ បែបនេះហើយទើបគ្រប់គ្នា បង្កើនការចាប់អារម្មណ៍មកលើពោះម៉ាយកូន ២រូបនេះច្រើនឡើងៗ។ ផ្សំនឹងរូបរាំឌាំងទៀត ច្បាស់ណាស់ពិតជាត្រូវចិត្តអ្នកគាំទ្រជាច្រើន ពិសេសនារីៗ។
និយាយរឿងជីវិតគ្រួសារវិញតារាសម្ដែងកម្ពស់ ១៩០សង់ទីម៉ែត្ររូបនេះមិនសូវបង្ហើបពីរឿងបងប្អូន និងគ្រួសារធំមែន ប៉ុន្តែលោកតែងបើកចំហជានិច្ចពីរឿងកូនចៅ។ លោកមានកូនប្រុស ២នាក់ឈ្មោះ Marcus និង Brando Morrone ដែលមានមុខមាត់កាត់រកលោកខ្លាំង។ ទំនាក់ទំនងរវាងឪពុកកូនពិតជាស្និទ្ធស្នាលណាស់ ហើយ Michele ធ្លាប់បាននិយាយថា ពេលកូនៗនៅឆ្ងាយ លោកមានអារម្មណ៍កណ្ដោចកណ្ដែង និងពិបាកចិត្តណាស់។ Michele បានភ្ជាប់ចំណងអាពាហ៍ពិពាហ៍នឹងអ្នករចនាម៉ូដម្នាក់ឈ្មោះ Rouba Saadeh តាំងពីឆ្នាំ ២០១៣ ប៉ុន្តែស្នេហានេះត្រូវបញ្ចប់នៅឆ្នាំ ២០១៨ បន្សល់ទុកកូន ២នាក់។ ទោះបីលែងគ្នាក៏ដោយ ប៉ុន្តែអ្នកទាំង ២បានបំពេញកាតព្វកិច្ចជាឪពុកម្ដាយ និងតែងផ្ដល់ភាពកក់ក្ដៅដល់កូនៗជានិច្ច។
ដូចនេះសូមមកទស្សនារូបភាពរំលេចភាពស្រស់សង្ហារបស់ Michele Morrone ដូចខាងក្រោម៖