- 2021-05-07 07:24:19
- ព័ត៌មាន
ស្នេហា K-Pop យូរឆ្នាំមែន ប៉ុន្តែអ្នកអាចនឹងមិនធ្លាប់ដឹងរឿងពិតចម្រុះទាំង ១០នេះពីមុនមកទេ
- 2021-05-07 07:24:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្នេហា K-Pop យូរឆ្នាំមែន ប៉ុន្តែអ្នកអាចនឹងមិនធ្លាប់ដឹងរឿងពិតចម្រុះទាំង ១០នេះពីមុនមកទេ
ចន្លោះមិនឃើញ
អ្នកគាំទ្រ K-Pop យូរឆ្នាំច្បាស់ជាបានដឹងច្បាស់ពីព័ត៌មានខ្លះៗអំពីតារាៗ និងអ្វីគ្រប់យ៉ាងដែលកើតឡើងក្នុងវិស័យនេះទាំងមូល។ តាមពិតទៅមានរឿងច្រើនណាស់ ដែលកើតឡើង ហើយគ្មានថ្ងៃបញ្ចប់ឡើយ ប៉ុន្តែអត្ថបទពេលនេះ សូមបង្ហាញជូនតែរឿងពិតត្រួសៗ ១០រឿងប៉ុណ្ណោះដែលមិនសូវបានចាប់អារម្មណ៍កន្លងមក។
១. Soobin (TXT) ដាក់ពាក្យមកកាន់ Big Hit តាមរយៈប្រព័ន្ធអនឡាញ ហើយពេលមិនមានអ្នក Call មក លោកគិតថាប្រហែលជាទៅមិនរួចទេមើលទៅ។ ក្រោយមកទើបដឹងខ្លួនថា Soobin ផ្ញើលេខច្រឡំទៅ។
២. Eric Nam បដិសេធ ដោយមិនទទួលយកប្រាក់ខែខ្ពស់នៅក្រុមហ៊ុន Deloitte ក៏ព្រោះចង់ដើរតាមក្ដីសុបិនក្លាយជាតារាចម្រៀង។
៣. Jin (BTS) ធ្លាប់ធ្វើជាតារាម៉ូដែល ឲ្យ Brand ផលិតផលគ្រឿងសម្អាងមួយរបស់កូរ៉េឈ្មោះថា “Etude House”។
៤. មុនព័ត៌មានទាក់ទងស្នេហាបែកធ្លាយ គណនីបណ្ដាញសង្គមរបស់អ្នកគាំទ្រម្នាក់បានរកឃើញ នឹងផ្ដើមសន្និដ្ឋានថា Kang Daniel និង Jihyo (TWICE) ទាក់ទងស្នេហាគ្នា ផ្អែកលើកន្សែងដែលDaniel បង់ក។
៥. Lucas (WayV/NCT) ត្រូវបានទទួលចូលផលិតកម្ម SM ដោយគ្រាន់តែឈរកាច់រាងថត ៣ប៉ុស្តិ៍ លោកស្រាប់តែជាប់ភ្លាម។
៦. Hyunjin (Stray Kids) ស្ទើរតែត្រូវបានគេជ្រើសឲ្យចូលសាសនាមួយទៅហើយ។
៧. Lee Know (Stray Kids) ធ្លាប់ធ្វើជាអ្នករាំពីក្រោយឲ្យក្រុម BTS ពីមុន។
៨. Taeyong (NCT) មកដាក់ពាក្យចូលរួមប្រកួត ព្រោះតែអ្នកជ្រើសរើសបេក្ខជនម្នាក់ បានទិញនំប៉័ងឲ្យលោកញ៉ាំ។ ទោះបីលោកបានជោគជ័យពីការប្រកួតមែន ប៉ុន្តែតាមពិតពេលនោះលោកគ្មានជំនាញអ្វីទាំងអស់។
៩. ក្នុងចំណោមសត្វទាំងអស់ Xiumin ខ្លាចឆ្មាជាងគេ។ ដោយសារកាលពីតូច លោកធ្លាប់ត្រូវឆ្មាខ្វាច់ កន្ទ្រប់ម្ដង។
**១០. Hwasa (MAMAMOO) បានធ្វើ MV មួយតាំងពីមុនចូលសិល្បៈមានចំណងជើងថា «Pink Panties» ដោយមានសរសេរប៉ារ៉ូលលើ MV នោះទៀត៕