• 2021-05-10 03:34:05
  • ព័ត៌មាន

ឈិនឡុង ធ្លាប់ហៅ Anita ជាមនុស្សគួរឲ្យធុញ ព្រោះគិតថាសម្ញែងឫកពាខ្លាំងពេក កាលទើបឡើងល្បី

  • 2021-05-10 03:34:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងខ្លះកើតឡើងពីការ​យល់ច្រឡំ និងកំហុសអចេតនា ហើយផ្សំនឹង​មិនបាន​ផ្ដល់ឱកាសឲ្យបកស្រាយ តែបែរជាខឹងគ្នាដោយមិនដឹងរឿងច្បាស់ទៅវិញនោះ។

ដូច Jackie Chan និង Anita Yuen ធ្លាប់​មាន​ការ​ប៉ះទង្គិចនឹងគ្នាតាំងពីឆ្នាំ ១៩៩៥ ពេល​ថតរឿង «Thunderbolt» ជាមួយគ្នា ស្របពេល​ពួកគេ​ទាំង ២​នាក់គឺជាតួឯក។

ពេល​នោះ Jackie Chan បាន​សុំ​ឲ្យ Anita មក សមប៉ារ៉ូលជាមួយគ្នា ប៉ុន្តែខាងស្រី​មិនបាន​ធ្វើតាម​សំណើរនោះទេ ថែម​ទាំង​ដើរចេញពីទីតាំង​ថតទៀត។ Jackie ពិតជា​មិនសប្បាយ​ចិត្តទេ​ពេល​នោះ ពេល​ឃើញ​បែប​នេះ។

រម្លឹក​ទៅ ពេល​នោះអ្នកដឹកនាំរឿង​ច្រើននាក់​ណាស់​ ដែល​ធ្លាប់​ជួបបញ្ហា​បែប​នេះ​ជាមួយ​នឹង​ Anita។ តាម​ការ​បង្ហើបឲ្យដឹង​ពី​ក្រុមការងារ​ថត​មក​កាន់​វិបសាយ​ព័ត៌មាន ព្រម​ទាំងព័ត៌មាន​ល្បីច្រើនឆ្នាំ​មក​ហើយនោះ បាន​លើកឡើងថា​ Anita ដែល​ជាម្ចាស់មកុដបវរកញ្ញាហុងកុងឆ្នាំ ១៩៩០នេះ ហាក់ដូចជា​ប្រកាន់ឫកពា និង​មាន​អំនួតជ្រុលពេក ទើប​ប្រែក្លាយបរិយាកាសពេល​ថត​កុន ទៅជា​មិនស្រណុកចិត្តដោយសារនាង។

ទោះជាយ៉ាងណាសម្រាប់​សាមីខ្លួន​វិញ នាង​ពិតជាមិនបាន​ដឹងខ្លួន​ឡើយថា​ នាង​បាន​ធ្វើឲ្យ​មនុស្សជា​ច្រើន​នាក់អន់ចិត្តដោយសារនាង ច្រើន​ឆ្នាំមកនេះ។

ងាក​ចូល Jackie Chan វិញ ក៏ធ្លាប់​បាន​បង្ហើប​ពីការមិនចូលចិត្តតារាស្រីរូបនេះម្ដង​ដែរក្នុងបទសម្ភាសកន្លងទៅ។ លោកនិយាយថា​ធ្លាប់មាន​អារម្មណ៍ទើសទាល់ និងមិនចូលចិត្តចំពោះតារាស្រី​រហូតលោកហៅម្នាក់នោះថាជា «តារាស្រីដែលគួរឲ្យធុញទ្រាន់បំផុត»។ ប៉ុន្តែ Jackie Chan សុំ​មិនបញ្ចេញឈ្មោះ​ថា​ជា​អ្នកណាទេ។

ពេល​នោះ​ មហាជន​មួយចំនួន​គិតថា​ជា Elaine Ng ហេតុនេះ​ច្រើនឆ្នាំ​ក្រោយ​មកទើប សាមីខ្លួនព្រមបង្ហើបថា​ជា Anita Yuen

រហូតដល់ឆ្នាំ ២០១៧ ទើប Anita ធ្វើការសុំទោសចំពោះ Jackie Chan សម្រាប់​អ្វី​ដែល​នាង​បាន​ធ្វើ​កាលពីមុន។ នៅថ្ងៃមួយស្វាមីរបស់នាង​គឺ Julian Cheung ក៏​បាន​រៀបចំ​ញ៉ាំអាហារពេល​ល្ងាច ដោយអញ្ជើញ Eric Tsang, Jackie Chan ហើយ Anita ក៏បាន​ចូលរួម​ដែរ ដូច្នេះចាប់ពីពេលនោះមកអ្វីៗក៏ប្រែជាល្អវិញ៕​

ប្រភព៖ 8day ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់