• 2021-05-17 08:41:37
  • ព័ត៌មាន

ឆ្លើយសំណួរចុងក្រោយទាំងនេះហើយ ទើបបវរកញ្ញាមិចស៊ីកូ ក្លាយជាម្ចាស់មកុដ ២០២០

  • 2021-05-17 08:41:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Andrea Meza បវរកញ្ញាតំណាងមកពីប្រទេសម៉ិកស៊ិកូ បានឈ្នះឆាកបវរកញ្ញាចក្រវាលឆ្នាំ ២០២០ ដែលរៀបចំឡើងនៅរដ្ឋ Florida សហរដ្ឋអាមេរិក ដែលធ្វើឡើងនៅថ្ងៃទី ១៧ ឧសភានេះ។ ផ្អែកលើ សមត្ថភាព ទេពកោសល្យ និងចំណេះដឹងឆ្លើយសំណួរបានយ៉ាងល្អរបស់នាង។

សំណួរចុងក្រោយដែល Andrea បានឆ្លើយធ្វើឱ្យគណកម្មការពេញចិត្តស្ដូកចំពោះចម្លើយ របស់នាង។ ដោយសំណួរនោះបានសួរថា “ប្រសិនបើអ្នកជាមេដឹកនាំប្រទេសរបស់អ្នក តើអ្នកនឹងមាន វិធានការទប់ទល់បែបណាដើម្បីការពារកុំឱ្យរីករាលដាលនៃជំងឺកូវីដ-19?” ។

ម្ចាស់ជ័យលាភីបវរកញ្ញាចក្រវាលរូបនេះបានឆ្លើយថា “ ខ្ញុំជឿជាក់ថាគ្មានវិធីណាដែលល្អឥតខ្ចោះដើម្បី ទប់ទល់នឹងស្ថានភាពលំបាកដូចជា COVID-១៩ នោះទេប៉ុន្តែខ្ញុំជឿជាក់ថាអ្វីដែលខ្ញុំគួរធ្វើគឺត្រូវចាក់ សោរកុំចេញក្រៅផ្ទះជាមុនសិន។ ជីវិតយើងនឹងបាត់បង់ ដូច្នេះយើងត្រូវថែរក្សាប្រជាជន របស់យើង ដូច្នេះដំបូងបំផុតខ្ញុំនឹងមើលថែរក្សាពួកគេ” ។

សំណួរបន្ទាប់បកស្រាយឃ្លា”កុំឱ្យនរណាម្នាក់ប្រាប់ថាវាមិនសមនឹងអ្នក” Andrea ឆ្លើយយ៉ាងជឿ ជាក់ថា”យើងរស់នៅក្នុងសង្គមមួយដែលអ្វីៗមានភាពជឿនលឿនទៅមុខ។ វាមិនមែនគ្រាន់តែជាសង្គមរីកចម្រើននោះទេ ប៉ុន្តែយើងក៏បានធ្វើឱ្យមានការរីកចំរើនលើការបន្ថយការយកចិត្តទុកដាក់ផងដែរសព្វថ្ងៃនេះយើងមិនមើលមុខគ្នាទៅវិញទៅមកទេបើយោងតាមអ្វីដែលយើងបានឃើញនាពេលបច្ចុប្បន្ន។ ចំពោះខ្ញុំភាពស្រស់ស្អាតមិនត្រឹមតែនៅខាងក្រៅប៉ុណ្ណោះទេវាមកពីគំនិតរបស់យើងនិងទង្វើដែលយើងប្រព្រឹត្តចេញមក មិនត្រូវអោយនរណាប្រាប់អ្នកថាអ្នកជាមនុស្សឥតតំលៃនោះទេ”។

ចម្លើយទាំងនេះទើបធ្វើឱ្យ Miss Universe Mexico នាង Andrea Meza ក្លាយជាម្ចាស់មកុដ បវរកញ្ញា ឯកចក្រវាល២០២០-២០២១៕

ប្រភព៖ Sanook អត្ថបទ៖ Pav SreyPich

មតិយោបល់
អត្ថបទថ្មី