• 2021-05-18 08:53:23
  • ព័ត៌មាន

តារា​ពន្លក​ថ្មី! នែប ព្រំរិទ្ធិកា ភ្លាត់មាត់​ធ្លាយ​រឿង​នាង​មាន​សង្សារ​តាំង​ពី​អាយុ​១៣​ឆ្នាំ

  • 2021-05-18 08:53:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ ជា​ពិសេស​មិត្ត​សិល្បៈ មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​តារា​សម្ដែង​ពន្លក​ថ្មី កញ្ញា នែប ព្រំរិទ្ធិកា បន្ទាប់​ពី​តារា​មាន​រូប​សម្ផស្ស​ស្រស់​សោភា​នេះ​បង្ហើប​ពី​រឿងរ៉ាវ​ស្នេហា​ក្រៅ​ឆាក​របស់​ខ្លួន​តាម​រយៈ​សំណួរ​ដ៏​ចាក់ដោត​របស់​ពិធី​ករ-ពិធី​ការិនី នៃ​ស្ថានីយ​ទូរទស្សន៍My TV កាល​ពី​ពេល​ថ្មីៗ។

នៅ​ក្នុង​បទ​សម្ភាសន៍​នោះ នែប រិទ្ធិកា បាន​សារភាព​ថា រូប​នាង​ធ្លាប់​មាន​សង្សារ​តាំង​ពី​អាយុ​១៣​ឆ្នាំ ពោល​គឺ​នៅ​ពេល​ដែល​នាង​រៀន​ថ្នាក់​ទី៧ ប៉ុន្តែ​រូប​នាង និង​បុរស​នោះ​បាន​បែក​គ្នា​ទៅ​វិញ ដោយ​នាង​យល់​ថា​វា​ជា​ស្នេហា​ភ្លើង​ចំបើង ដោយ​សារ​តែ​នាង​មាន​វ័យ​ក្មេង​ខ្ចី​ពេក​មិន​ទាន់​ចេះ​គិតគូរ​វែងឆ្ងាយ។

លុះ​ក្រោយ​មក គឺ​នៅ​ពេល​ដែល​នាង​រៀន​ថ្នាក់​ទី១១។ នាង​បាន​ជួប​ស្នេហា​ថ្មី​មួយ​ទៀត ប៉ុន្ដែ​នាង​ហាក់​លាក់លៀម ថា​តើ​ចំណង​ស្នេហ៍​ក្រោយ​នេះ​បាន​រត់​បាត់​ហើយ ឬ​នៅ? បច្ចុប្បន្ន​កញ្ញា នែប រិទ្ធិកា មិន​ដែល​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​បុរស​ណា​ម្នាក់​ក្រៅ​ពី​លោក ផាន់ រុង ដែល​ជា​ដៃគូ​សម្ដែង​យ៉ាង​សាកសម​ក្នុង​រឿង​អប់រំ និង​បទ​ចម្រៀងMV របស់​គេ​នោះ​ទេ។

កញ្ញា នេប ព្រំរិទ្ធិកា ចាប់​ផ្ដើម​មាន​មាន​ឈ្មោះ​បោះសំឡេង​កាន់​តែ​ខ្លាំង​ក្នុង​ពិភព​សិល្បៈ​តាម​រយៈ​អាជីព​សម្ដែង​តាំង​ពី​ឆ្នាំ​២០១៩។ ចុង​ក្រោយ​នាង​បាន​សម្ដែង​ក្នុង​រឿង​កំប្លែង​បែប​អប់រំ​ខ្លីៗ និង​បទ​ចម្រៀង​MV របស់​ផាន់ រុង ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​មហាជន​ស្គាល់​នាង​ច្រើន​នោះ គឺ​បន្ទាប់​ពី​នាង​សម្ដែង​ជា​តួឯក​ស្រី​ក្នុង​បទ​ចម្រៀង​MV របស់​ផលិតកម្ម​រស្មី​ហង្សមាស តាម​រយៈ​បទ"អយ​ស្ទ័រ"​ដែល​ច្រៀង​ដោយ​តារា​ចម្រៀង ខេមរៈ សិរីមន្ដ កាល​ពី​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០២១ កន្លង​ទៅ​នេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់