• 2021-05-19 04:59:53
  • ព័ត៌មាន

ស្រី​ស្អាត ឈុន រក្សា លេច​វត្តមាន​នៅ ខ្នង​ផ្សារ ស្រប​ពេល​រដូវ​នេះ​ ទេសភាព​ស្អាត​ខ្លាំង!

  • 2021-05-19 04:59:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំបន់​កម្សាន្ត​ខ្នង​ផ្សារ ផ្ដើម​ពេញ​និយម​តាំង​ពី​ឆ្នាំ​មុន ប៉ុន្តែ​បាន​ស្ងប់ស្ងាត់​មួយ​រយៈ​ក្រោយ​ឆ្លង​កាត់​រដូវ​ប្រាំង​ដ៏​ហួតហែង។ មក​ដល់ពេល​នេះ ខ្នងផ្សារ ផ្ដើម​មាន​ប្រជាប្រិយភាព​​ឡើង​វិញ​ទៀត​ហើយ ស្រប​ពេល​គេ​ឃើញ​សិល្បករ​បាន​លេច​វត្តមាន​ហូរហែ។

កញ្ញា ឈុន រក្សា ជយលាភី First Runner Up នៃ​កម្មវិធី Miss Universe Cambodia 2020 បាន​លេច​វត្តមាន​នៅ​តំបន់​កម្សាន្ត​បោះតង់​ដ៏​ពេញ​និយម​របស់​កម្ពុជា​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។ រក្សា​បាន​ទៅ​កម្សាន្ត​នៅ​តំបន់ ខ្នង​ផ្សារ ជាមួយ​មិត្ត​ជា​ច្រើន​ទៀត វេលា​ដែល​នាង​បាន​ផ្ដិត​រូបភាព​ស្អាត​ៗ បង្ហាញ​ពី​ទិដ្ឋភាព​ដ៏​ប្រណិត មាន​ទេសភាព​ពណ៌​បៃតង​ខ្ចី ត្រជាក់​ភ្នែក​ មើល​ទៅ​មនោរម្យ​ក្រៃលែង។

រក្សា ក្លាយ​ជា​តារា​ស្រី​ទី​១​សម្រាប់​ដំណើរ​កម្សាន្ត​ទៅ​តំបន់ ខ្នង​ផ្សារ នៅ​ឆ្នាំ​នេះ ខណៈ​ឆ្នាំ​មុន គេ​ឃើញ​លោក ប៉ែន ចំរុង ភិន សុដាលីស និង​មិត្តភ័ក្ដិ ព្រម​ទាំង​ក្រុម​ការងារ​ផលិតកម្ម Galaxy Navatra បាន​ទៅ​ដល់។ កាល​នោះ Galaxy បាន​ផលិត​បទ​ចម្រៀង​មួយ​បទ​ច្រៀង​ដោយ ខេម និង សីម៉ា មាន​ចំណង​ជើង​ថា "ចង់​សុំ Wifi” ថែម​ទៀត​ផង។ ក្រោយ​មក​បទ​នេះ ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​មាន​អ្នក​ចូល​ទស្សនា​ជាង ៣០លាន​ដង និង​ក្លាយ​ជា​បទ​ពេញ​និយម​បំផុត​ទាំង​៥​របស់​ផលិតកម្ម​សម្រាប់​ឆ្នាំ ២០២០ ថែម​ទៀត​ផង។

សកម្មភាព​ទាំង​នេះ​របស់ ក្រុម​សិល្បករ បាន​ជួយ​មួយ​ផ្នែក​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​ធម្មជាតិ​របស់​យើង​ទៅ​កាន់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ៕ តោះ...ទស្សនា​កម្សាន្ត​អារម្មណ៍​ទាំង​អស់​គ្នា!

រូបភាព៖ ហ្វេសប៊ុក រក្សា

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម