- 2024-05-13 03:33:44
- ព័ត៌មាន
មិនធ្លាប់ដឹងសោះ! នីគីនីគី មានចំណែកជួយការងារក្រសួងការពារជាតិរហូតទទួលគ្រឿងឥស្សរិយយស
- 2024-05-13 03:33:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធ្លាប់ដឹងសោះ! នីគីនីគី មានចំណែកជួយការងារក្រសួងការពារជាតិរហូតទទួលគ្រឿងឥស្សរិយយស
ចន្លោះមិនឃើញ
នីគីនីគី ទើបទទួលបានគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់អស្សឬទ្ធិ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ថ្មីៗនេះទៀត តារាចម្រៀងដ៏ពេញនិយមរបស់យុវវ័យរូបនេះ ក៏ទទួលបានមេដាយការងារ (ប្រាក់)ពីក្រសួងការពារជាតិ ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង។ នេះបើតាមការបញ្ជាក់របស់សាមីខ្លួនតាមបណ្ដាញសង្គមនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។
ទន្ទឹមការបង្ហោះរូបថត ម្ចាស់បទ «មនុស្សជំនិត» ក៏បានចេញវីដេអូបកស្រាយហេតុផលពីក្រោយការទទួលបានគ្រឿងឥស្សរិយយសនេះផងដែរ។
នីគីនីគី រៀបរាប់ឱ្យដឹងថា ការទទួលបានគ្រឿងឥស្សរិយយសពីក្រសួងការពារជាតិនេះ ដោយសារតែនាងបានជួយកិច្ចការងារច្រើនណាស់ដែលមិនអាចបញ្ចេញមកក្រៅឱ្យអ្នកទាំងអស់គ្នាមើល ដោយសារជាការងារសម្រាប់ក្រសួង ដូចជា បញ្ចូលសម្លេង (Voice over) ធ្វើវីដេអូ ឯកសារ ជាច្រើន។ ពោលគឺគ្រប់ពេលដែលត្រូវការសម្លេងភាសាអង់គ្លេស តារាចម្រៀង នីគីនីគី ជាមុខព្រួញទី១ដែលគេនឹកឃើញតែម្តង។ នេះបើតាមការរៀបរាប់របស់ នីគីនីគី ក្នុងវីដេអូដែលបង្ហោះលើ Tik Tok កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤។
តារាចម្រៀងឯករាជ្យសង្កត់ធ្ងន់ថា ការងារដែលនាងបានជួយក្រសួងការពារជាតិចង់ច្រើនជាងការងារដែលនាងបានចូលរួមក្រសួងវប្បធម៌ទៅទៀត តែមិនអាចបញ្ចេញឱ្យមើលកើត ព្រោះគេយកទៅចាក់ក្នុងក្រសួង ឬអង្គប្រជុំជាដើម ដូច្នេះនាងមិនហ៊ានយកមកចែកចាយលើបណ្តាញសង្គមនោះឡើយ។
សូមជម្រាបថា តារាចម្រៀងឯករាជ្យ នីគីនីគី ទើបទទួលបានគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ អស្សឬទ្ធិ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីប្រឡូកវិស័យសិល្បៈអស់រយៈពេលប្រមាណ ១៥ឆ្នាំ។ ដោយឡែក គ្រឿងឥស្សរិយយសពីក្រសួងការពារជាតិ គឺនាងទទួលបានមួយរយៈហើយគ្រាន់តែទើបបង្ហាញឱ្យអ្នកគាំទ្របានដឹងនៅថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០២៤។
ដោយក្តីរំភើប នីគីនីគី បានរៀបរាប់លើទំព័រហ្វេសប៊ុកផ្លូវការថា «នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ក្រសួងការពារជាតិ ដែលបានផ្តល់នូវគ្រឿងឥស្សរិយយសនេះដល់នាងខ្ញុំ ដែលនាងខ្ញុំបានបំពេញការងារជូន នៅក្នុងលំហាត់មហារំអិល17 លំហាត់មហារំអិល19 ការផ្ទេរតំណែងប្រធាន ADMM សម្រាប់ឆ្នាំ2022 ការផ្ទេរតំណែងប្រធាន ADMM សម្រាប់ឆ្នាំ2023 និងការប្រារព្ធខួប ១៥ឆ្នាំរបស់អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ»៕