• 2021-05-19 07:44:08
  • ព័ត៌មាន

រហូតមកដល់ពេលនេះ សុវណ្ណាឡាង នៅតែពោលពាក្យបែបនេះចំពោះការស្លាប់ឪពុកគ្មានថ្ងៃត្រឡប់

  • 2021-05-19 07:44:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេលជិត១ខែដែលតារាសម្ដែងស្រីល្បីឈ្មោះ គៀត សុវណ្ណាឡាង បានបាត់បង់ឪពុកជាទីស្រ លាញ់។ បើទោះជាការស្លាប់ឪពុកនាងជិត១ខែហើយក្ដី តែនាងនៅតែនឹករលឹក និងពោលពាក្យយ៉ាង កំសត់បង្ហោះលើបណ្ដាញសង្គម។

នៅប៉ុន្មានម៉ោងមុននេះតួស្រីក្នុងរឿង”ក្រមុំបាយឆា” បានពោលពាក្យក្រៀមក្រំនឹករលឹក ចំពោះអ្នក មានគុណដែលបានបាត់បង់ជីវិតយ៉ាងឆាប់រហ័ជាហេតុធ្វើឱ្យ សុវណ្ណាឡាង ពុំទាន់ធ្វើចិត្តទទួលយក បានចំពោះហេតុការតក់ស្លុតបែបនេះ។

គៀត សុវណ្ណាឡាង ពោលពាក្យដូច្នេះថា៖”ពីមួយថ្ងៃទៅមួយថ្ងៃកូនពិតជានឹកប៉ាណាស់ប៉ាកូនពិតជា ពិបាក ធ្វើចិត្តណាស់ វាលឿនសំរាប់កូនណាស់ហើយកូនតែងប្រាប់ខ្លួនឯងថាប៉ាគឺនៅជិតពួកយើង ហើយកូនត្រូវតែរឹងមាំដើម្បីមើលថែរម៉ាក់នឹងប្អូនៗ”។

លើសពីនេះ សុវណ្ណ ហាក់បញ្ចេញសកម្មភាព និងពាក្យសម្ដីប្លែកៗធ្វើឱ្យអ្នកគាំទ្របារម្ភចំពោះនាង ដោយនាងនិយាយពាក្យមួយឃ្លាថា៖"ប៉ាអើយប៉ាពីមួយថ្ងៃទៅមួយថ្ងៃបើសិនជាអាចសម្លាប់ខ្ញុំទៅល្អជាងខ្ញុំពិតជានឹកប៉ាណាស់”។ រម្លឹកផងដែរថា ឪពុកបង្កើត របស់តារាស្រីរូបនេះទទួលមរណភាពនៅថ្ងៃទី ២ ឧសភា គិតមកដល់ពេលនេះមានរយៈពេលជិត១ខែហើយ៕

អត្ថបទ៖ Pav SreyPich

មតិយោបល់