• 2021-05-19 09:14:49
  • ព័ត៌មាន

វិធីសាស្ត្រងាយៗនាំឱ្យ ប៊ូ ចាន់ដាណែត មានសម្រស់ស្រស់ស្អាតក្មេងជាងវ័យ

  • 2021-05-19 09:14:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៊ូ ចាន់ដាណែត ជាតារាសម្ដែងដែលធ្លាប់បានលេចមុខក្នុងខ្សែភាពយន្ដ ជាច្រើនដូចជា រឿង កូនប្រសាអ្នកមាន ផ្កាថ្ម ទឹកភ្នែកកក រួមទាំងមានខ្សែភាពយន្ដជាច្រើនទៀត។

ការចេញក្រៅហាលក្ដៅថតរឿង និងជួនក៏ថតបន្តដល់ដាច់យប់ ការ Make up រាល់ថ្ងៃ និងចូលរួមក្នុងកម្មវិធីផ្សេងៗ គឺជាបញ្ហាដែលងាយប្រឈមនឹងការប៉ះពាល់ដល់សុខភាពស្បែកមុខ និងដងខ្លួនឆាប់ទ្រុឌទ្រោម ស្បែកយាធ្លាក់ ប៉ុន្តែក្រឡេកពីសម្រស់របស់កញ្ញា ប៊ូ ចាន់ដា ណែត វិញគឺស្រស់ស្អាតខ្លាំងមែនទែនទាំងស្បែកមុខ និងសាច់ដងខ្លួនទន់រលោង។ ជុំវិញតិចនិកថែទាំ ស្បែក កញ្ញាក៏បានចែករំលែកពីវិធីសាស្រ្ត ងាយៗក្នុងការថែរក្សាសម្រស់រួមទាំង ទម្លាប់តូចៗជាប្រចាំថ្ងៃ របស់ខ្លួនដែលនាងតែងតែអនុវិត្តជាប្រចាំ ដើម្បីថែរក្សាសុខភាពស្បែកនិងដង ខ្លួនដល់សុភាពនារីទាំង ឡាយដែលចង់បានស្បែកភ្លឺថ្លាទន់រលោង។

ចង់ដឹងថាមានអ្វីខ្លះ? មកតាមដានខាងក្រោម៖

១. ញុំាបន្លែឲ្យបានច្រើន៖ នៅក្នុងបន្លែមានសារធាតុ និងវីតាមីនច្រើន ហើយវាបានផ្ដល់ឲ្យស្បែកមុខ និងដងខ្លួននូវភាពភ្លឺស្រស់ថ្លា។

២. លាងសម្អាតគឿងសម្អាងឲ្យបានល្អក្រោយពេល Make up ៖ នេះជាទម្លាប់មួយដ៏ល្អ ព្រោះប្រសិនបើយើងសម្អាតមិនបានល្អ អាចបង្កឲ្យស្បែកមុខមានស្នាមជ្រីវជ្រួញ បង្កជាមុនសាច់ មុនខ្មៅលើច្រមុះ និងធ្វើឲ្យរង្វង់ភ្នែកខ្មៅដោយសារតែកំណកគ្រឿងសំអាង។

៣. បិទម៉ាសឲ្យបានញឹកញាប់៖ ការបិទម៉ាសឲ្យបានញឹកញាប់ អាចទប់ស្កាត់កុំឲ្យស្បែកមុខស្រអាប់ មិនឲ្យមុខឡើងមុន និងជួយបំបាត់ស្នាមយ៉ាងមានប្រសិទ្ធភាព។

៤. ញុំាទឹកឲ្យបានច្រើន៖ អាចធ្វើឲ្យផ្ទៃមុខហាប់តឹងណែន មានសំណើម ភ្លឺស្រស់ថ្លា និងស្បែកស្អាត ក្មេងជាងវ័យ។

៥. ទទួលទានអាហារឱ្យទៀងទាត់៖ ការទទួលទានអាហារទៀតពេល ក៏ជាផ្នែកមួយសំខាន់សម្រាប់ សុខភាពផងៀដែរព្រោះជួយទម្ងន់ថេរល្អ និងមិនមានការឈឺចាប់ក្នុងក្រពះ

ទាំងនេះហើយ គឺជាទម្លាប់តូចៗពីកញ្ញា ប៊ូ ចាន់ដាណែត ដែលធ្វើឲ្យកញ្ញាមានសម្រស់ស្អាត។ កុំភ្លេចអនុវត្តទម្លាប់ទាំងនេះ ដើម្បីទទួលបានភាពស្រស់ស្អាតទាំងអស់គ្នាណា៎៕

អត្ថបទ៖ Pav SreyPich

មតិយោបល់