• 2021-05-21 07:48:08
  • ព័ត៌មាន

ទូច ស្រី​ល័ក្ខ៖ ខ្ញុំពិតជាមិននឹកស្មានថាវាបែបហ្នឹងកេីត​ចំពេាះខ្ញុំ​ទេ

  • 2021-05-21 07:48:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​មេម៉ាយ​កូន​១ ទូច ស្រីល័ក្ខ ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន និង​កំពុង​​ឆ្លង​កាត់​ពេល​វេលា​ដ៏​លំបាក​មួយ​ក្នុង​ឆាក​ជីវិត ក្រោយ​ពី​នាង​បាន​ជួប​រឿងរ៉ាវ​ដែល​គ្រប់​គ្នា​នឹក​ស្មាន​មិន​ដល់​ក្នុង​គ្រួសារ​កាល​ពី​ចុង​ឆ្នាំ​មុន។

ស្ថានភាព​នេះ សូម្បី​សាមី​ខ្លួន​ក៏​មិន​នឹកស្មាន​ដែរ​ដូចគ្នា​ដែរ។ "ខ្ញុំ​ពិត​ជា​មិន​នឹក​ស្មាន​ថាវា​បែប​ហ្នឹង​កេីត​ឡេីង​ចំពេាះ​ខ្ញុំ​ទេ" ទូច ស្រី​ល័ក្ខ ថ្លែង។ យ៉ាង​ណា តារា​ស្រី មិន​បាន​និយាយ​ឲ្យ​ចំ​ឡើយ​ថា សំណេរ​ខ្លី​របស់​នាង​នៅ​លើ​បណ្ដាញ​សង្គម សំដៅ​ទៅ​សាច់​រឿង​អ្វី​អោយ​ពិត​ប្រាកដ​នោះ​ទេ។

ទោះ​យ៉ាង​ណា ប្រិយមិត្ត​ដែល​តាម​ដាន​សាច់​រឿង​ជីវិត​ឯកជន​របស់​តារា​ស្រី​រូប​នេះ ពិត​ជា​ដឹង​ថា ស្រី​ល័ក្ខ​មាន​បញ្ហា​អ្វី។ អ្នក​នាង ទូច ស្រីល័ក្ខ ដែល​បាន​ចាប់​ដៃ​គ្នា​កសាង​ជីវិត​ជីវិត​គូ​ជាមួយ​ស្វាមី​ជនជាតិ​ន័រវេស​កាល​ពី​អំឡុង​ឆ្នាំ ២០១៥ បាន​ផ្ដើម​ជីវិត​ដ៏​ស្រស់​បំព្រង ថ្ងៃ​ណា​ក៏​ឃើញ​តែ​រូបភាព​ផ្អែម​ល្ហែម​នឹង​គ្នា ហើយ​ជា​រឿយ​ៗ​ពួក​គេ​បណ្ដើរ​គ្នា​ទៅ​ចូល​កម្មវិធី​សិល្បៈ​របស់​មិត្ត​រួម​អាជីព​ផង។

ភាព​ផ្អែម​ល្ហែម​របស់​ពួក​គេ បាន​ឈាន​ទៅ​បង្កើត​បាន​កូន​ប្រុស​ម្នាក់ បច្ចុប្បន្ន​មាន​វ័យ​ប្រមាណ ៣​ឆ្នាំ​ជាង​ហើយ។ យ៉ាង​ណា ផ្កា​ដែល​ធ្លាប់​តែ​រីក​ស្រស់​ញញឹម ប្រែ​ជា​ស្វិត​ស្រពោន។ ស្រីល័ក្ខ និង​ស្វាមី​ជនជាតិ​ន័រវេស បាន​បែក​បាក់​ចែក​ផ្លូវ​គ្នា​ទាំង​នឹក​ស្មាន​មិន​ដល់ ដែល​រឿង​នេះ​ត្រូវ​បាន​លាត​ត្រដាង​អំឡុង​ពាក់​កណ្ដាល​ឆ្នាំ ២០២០ ខណៈ​មុន​បែក​រឿង គេ​ឃើញ ទូច ស្រីលក្ខណ៍ បង្ហោះ​សារ​ខូច​ចិត្ត​ស្ទើរ​រាល់ថ្ងៃ។

មិន​មាន​ព័ត៌មាន​ស្ដែង​ពី​មូលហេតុ​ជាក់​លាក់​នៃ​រឿង​ប្រេះឆា​ក្នុង​គ្រួសារ​របស់ ស្រី​ល័ក្ខ នោះ​ទេ ប៉ុន្តែ​តាម​ចចាមអារ៉ាម គឺ​ដោយ​សារ ការ​រស់​នៅ​មិន​ចុះសម្រុង​គ្នា ខណៈ​ស្វាមី​នាង​មាន​ការ​ប្រចណ្ឌ​ខ្លាំង​ពេក។ តាំង​ពី​នោះ​មក គេ​ឃើញ​ស្រី​ល័ក្ខ បង្ហាញ​ពី​ការ​ខូច​ចិត្ត​ជា​រឿយ តែ​ជាមួយ​គ្នា នាង​ក៏​មិន​ភ្លេច​ពី​ការ​លើក​ទឹក​ចិត្ត​ចំពោះ​ខ្លួន​ឯង​ដែរ។ ជាក់​ស្ដែង​នៅ​ព្រឹក​នេះ ក្រោយ​ពី​ថ្លែង​ពី​ការ​នឹក​ស្មាន​មិន​ដល់​ដែល​ខ្លួន​ជួប​រឿង​រ៉ាវ​ដូច្នេះ នាង​នៅ​តែ​ប្រាក់​ថា ត្រូវ​តែ​រឹង​មាំ មិន​ចុះចាញ់ និង​មិន​បោះ​បង់​ការ​តាំង​​ចិត្ត​ឡើយ។

ការ​នេះ បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​នាង​ជា​ច្រើន​បាន​សាទរ និង​លើក​ទឹក​ចិត្ត​តារា​ស្រី ឲ្យ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ ក្រៅ​ពី​កម្លាំង​ចិត្ត​បាន​ពី​មិត្តភ័ក្តិ ក៏​ដូច​ជា​ប្រិយមិត្ត​របស់​នាង ស្រី​ល័ក្ខ បញ្ជាក់​ថា នាង​កាន់​តែ​មាន​ទឹក​ចិត្ត​ឆ្ពោះ​ទៅ​មុខ ក្រោយ​នឹក​ឃើញ​ពី​កូន​ប្រុស​តែ​ម្នាក់​របស់​នាង។ នាង ធ្លាប់​បាន​បញ្ចេញ​ឲ្យ​ដឹង​ថា កូន​ប្រុស​របស់​ខ្លួន​ត្បិត​នៅ​តូច ប៉ុន្តែ​យល់​ការ​រាក់​ជ្រៅ​ច្រើន និង​ចេះ​ជួយ​ទុក្ខ​ធុរៈ​ម្ដាយ​ណាស់ ហើយ​នេះ​ហើយ គឺ​ជា​កម្លាំង​ចិត្ត​ដ៏​ខ្លាំង​របស់​នាង៕

អត្ថបទ៖ ទារិកា

មតិយោបល់