• 2021-05-21 07:32:45
  • ព័ត៌មាន

នៅ​ចាំ​បុរស​ម្នាក់នេះ​អត់? លោក កំពុង​ដំឡើង​រថយន្ដ​ផ្ទាល់​ខ្លួន ត្រៀម​ធ្វើដំណើរ​ផ្សងព្រេង​មួយ​នៅ​រដូវ​វស្សា​នេះ

  • 2021-05-21 07:32:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀងOriginal Song លោក អ៊ួន បឋម ហៅ​សាយ មាន​គម្រោង​ធ្វើ​ដំណើរ​ផ្សងព្រេង​មួយ​នៅ​ក្នុង​រដូវ​វស្សា​ឆ្នាំ​២០២១ នេះ។ លោក កំពុង​ដំឡើង​កង់​រថយន្ត​ម៉ាកPick-upផ្ទាល់​ខ្លួន​១​គ្រឿង ដើម្បី​ឲ្យ​ត្រូវ​ទៅ​នឹង​ស្ថានភាព​ផ្លូវ និង​ការ​ធ្វើ​ដំណើរ​របស់​លោក។

សាយ បាន​សរសេរ​សារ​មួយ​ដោយ​ភ្ជាប់​រូប​ថត​ឡាន​របស់​ខ្លួន​ដែល​កំពុង​ឡើង​ប៉ុង​នៅ​រសៀល​ថ្ងៃ​ទី២១ ខែ​ឧសា តាម​គណនី Facebookថា Upgrade អាធុរេន ត្រៀម Advanture រដូវ​វស្សា​នេះ។ មាន​គេ​សួរ​លោក​ថា ម៉េច​បាន​ជា​មិន​ដាក់​ស្លាក​លេខ​ភ្នំពេញ​ស្រួល​លក់​ចេញ​វិញ​ជា​ដើម តែ​លោក​ថា​លោក​មាន​មោទនភាព​ដែល​ជា​អ្នក​រតនគិរី ហើយ​ក៏​មិន​ខ្មាស​គេ​ដែរ​ដែល​កើត​មក​ជាប់​ខ្សែស្រឡាយ​ជនជាតិ​ដើម​ភាគតិច។

សាយ៖"មិនសំខាន់យើងកើតនៅទីណា នៅក្នុងក្រុមគ្រួសារណានោះទេ អ្វីដែលសំខាន់គឺយើងត្រូវស្គាល់ខ្លួនឯង ចេះUpgrade ខ្លួនឯងជារឿយៗដើម្បីក្លាយខ្លួនទៅជា បុគ្គលដែលយើងចង់បាន ហើយតស៊ូធ្វើរឿងដែលយើងចង់ធ្វើឱ្យបានសម្រេច។ ចេះមោទនភាពលើស្រុកកំណើតរបស់ខ្លួនឯង និងចូលរួមកសាងសង្គមមួយដែលយើងចង់បាន"។

គិត​ត្រឹម​ម៉ោង​២​រសៀល​ថ្ងៃ​ទី២១ ខែ​ឧសភា នេះ Sabay មិន​ទាន់​អាច​ទាក់ទង​លោក អ៊ួន បឋម ហៅ​សាយ ដើម្បី​សួរ​បញ្ជាក់​ថា​ដំណើរ​របស់​លោក​ពេល​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ណា? ហើយ​មាន​គោលបំណង​សំខាន់​អ្វី​ខ្លះ?

សូមរំលឹកថា លោក អ៊ួន បឋម ហៅ​សាយ ទើប​បញ្ចប់​បេសកកម្ម​មនុស្សធម៌​ដ៏​អស្ចារ្យ​មួយ តាម​រយៈ​គម្រោង​"រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ"។ ក្រោយ​បញ្ចប់​បេសកកម្ម​នេះ រូប​លោក​ត្រូវ​បាន​អាជ្ញាធរ និង​មហាជន​ទូទៅ​ទទួល​ស្គាល់​នូវ​ការ​លះបង់​និង​វីរភាព​របស់​លោក​ដើម្បី​ជួយ​សង្គម ដោយ​លោក​ធ្លាប់​រត់​ស្ទើរ​ជុំវិញ​ស្រុក​ខ្មែរ ដើម្បី​ប្រមូល​មូលនិធិ​ជួយ​ដល់​កុមារ​រង​គ្រោះ នៅ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ ខេត្ត​សៀមរាប៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី