• 2021-05-24 06:48:24
  • ព័ត៌មាន

តារា K-Pop ៨រូប សុទ្ធ​តែធ្លាប់គិតចង់​វេចបង្វេចគេចចេញពីក្រុមហ៊ុន ដោយសារវេទនាចិត្តពេក

  • 2021-05-24 06:48:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លាយខ្លួនជា​អ្នក​ហ្វឹកហាត់ចំណូលថ្មីរបស់​ K-Pop ពុំមែន​ជា​រឿង​ងាយ​ស្រួល​នោះទេ តារាទាំងអស់​ត្រូវជម្នះ​គ្រប់យ៉ាង​ ដើម្បី​សម្រេច​គោលដៅ​ដែល​ពួកគេ​ចង់បាន ប៉ុន្តែ​ក្នុងនោះ​ខ្លះស្ទើរតែ​បោះបង់ការតាំងចិត្តចោល​បាត់ទៅហើយ ដោយសារសម្ពាធដែលពួកគេ​ទទួល​បាន​មាន​ទំហំធំធេង​ពេក។

១. Jihyo (TWICE)

ក្នុង​ភាគ​មួយ​នៃកម្មវិធី Carefree របស់​ទូរទស្សន៍ JTBC មេក្រុម TWICE រូបនេះ​បាន​និយាយ​ថា​ នាង​ប៊ិះ​នឹងបោះចោល​ការតាំង​ចិត្តធ្វើជាតារានេះ​ទៅហើយ។ នាងចំណាយពេល​ហ្វឹកហាត់ដល់ទៅ១០ឆ្នាំ ហើយធ្លាប់​បាក់ទឹក​ចិត្តច្រើន​ដង​ណាស់។ ក្រុមដែលនាងត្រូវ Debut ដំបូង​បង្អស់​ត្រូវរំលាយចោល ជាហេតុ​កាន់តែ​ធ្វើ​ឲ្យ Jihyo អស់កម្លាំង​ថែមមួយកម្រិត។

ប៉ុន្តែ​សំណាងល្អ ឱកាសពិសេសសម្រាប់ Jihyo គឺ​នាង​បាន​ជាប់ក្នុង​កម្មវិធី SIXTEEN និង​ត្រូវ​បាន​តែង​តែង​ឲ្យធ្វើជា​មេក្រុម TWICE ទល់បច្ចុប្បន្ន។

២. RM (BTS)

សម្រាប់​ RM មាន​ប្រវត្តិរត់ចេញពីក្រុមហ៊ុន តាំងពី​មុន Debut មក​ម្ល៉េះ។ នៅភាគ​មួយ​នៃ​កម្មវិធី I-LAND របស់ Mnet លោក​បាន​ទម្លាយថា​ លោក​បាន​រត់ចេញ​ពី Big Hit ដល់ទៅរយៈពេល ៦ខែ ឯណោះ នៅមុន​ពេលលោកត្រូវបាន​កំណត់ចូល​សិល្បៈទៅទៀត។

ស្របពេល​ជាមួយគ្នា​នោះ លោក​បាន​គេចទៅឆ្ងាយពីក្រុមហ៊ុន ប៉ុន្តែចុងក្រោយ​ពេល​ជួបជាមួយឪពុក ឪពុករបស់​លោកក៏បានប្រាប់កូនថា គួរតែត្រឡប់ទៅក្រុមហ៊ុនវិញទៅ។ ទម្រាំ RM ដាច់ចិត្តត្រឡប់ទៅវិញ ឪពុករបស់​លោកបាន​អង្គុយនិយាយពន្យល់ណែនាំ​រាប់ម៉ោងឯណោះ និង​និយាយពាក្យមួយម៉ាត់ចាក់ដោតថា បើ​ RM មិន​ត្រឡប់ទៅវិញ នោះ​នឹង​មាន​ការសោកស្ដាយធ្ងន់នៅថ្ងៃមុខ។ ជាកូន​ល្អ និង​ស្ដាប់សម្ដីឪពុក ទើប RM យល់ព្រម​ត្រឡប់មក​ Big Hit វិញ។

៣. BM (KARD)

ក្នុងវីដេអូ Podcast របស់ Eric Nam មាន​ឈ្មោះថា «K-Pop Daebak»​ BM និយាយ​ថា លោក​ព្យាយាម​ចង់ឈប់ធ្វើជា Trainee ទៅហើយ នៅត្រឹម​ប៉ុន្មានខែមុនប៉ុណ្ណោះ ពេល​មុនចេញមុខ​ផ្លូវការ។ ដោយសារជួប​រឿង​លំបាក​ច្រើនពេក ទើប BM ទៅជួប CEO ប្រចាំក្រុមហ៊ុន ព្រមទាំងសុំចេញពីក្រុមហ៊ុន ហើយសុំធ្វើការ​ងា​ផ្សេង ដើម្បី​យកលុយ​បង់ថ្លៃហ្វឹកហាត់។ CEO ក៏​បាន​សុំពេល​គិតមួយ​រយៈ ប៉ុន្តែមិនយូរប៉ុន្មាន CEO ក៏​ដាក់ BM ចូល​ក្រុម KARD និង​ចេញ​មុខ Debut តែម្ដង។

៤. ITZY

ក្នុងភាគ​មួយ​នៃ​កម្មវិធី Tikita CAR របស់ SBS ក្រុម ITZY បាន​និយាយពីភាព​លំបាក​អំឡុង​ពេល​ដែលពួកគេ​ហ្វឹកហាត់មុន​ចេញ​មុខ រហូត​ពួកគេធ្លាប់​ចង់​បបួល​គ្នា​ចេញ​ពី​ក្រុមហ៊ុន​ទៀត ហើយធ្លាប់គិតគ្នា​ថា​ ចេញទៅធ្វើជា YouTuber វិញ ឬអាចមានក្រុមហ៊ុនណាមួយជ្រើសពួកគេ​មកធ្វើជាតារា។ ប៉ុន្តែ​គិតចុះឡើង ពួកគេ​នៅ​តែ​មិនដាច់ចិត្តចេញដដែល រហូតបាន​ Debut ជា​ស្ថាពរ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់