• 2021-05-24 09:13:07
  • ព័ត៌មាន

ប្រវត្តិ​កម្សត់​ទើប​ធ្លាយ ចាន់ គង់ការ ថា​ឪពុក-ម្ដាយ ត្រូវ​គេ​ចាប់​ខ្លួន​នៅ​ថៃ រីឯ​កូន​តូចៗ​នៅ​ខ្មែរ​ដេក​ភ័យ ដាក់​កាំបិត​ក្រោម​ខ្នើយ

  • 2021-05-24 09:13:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា ចាន់ គង្ការ កំពុង​ដើរ​លេង​នៅ​ខេត្ត​បន្ទាយមានជ័យ ឬ​កញ្ញា​មាន​ស្រុក​កំណើត​នៅ​ក្នុង​ខេត្ត​ជង្រុក​ស្រូវ​ធំ​ទី២​របស់​កម្ពុជា​នេះ? ប៉ុន្តែ​នៅ​ថ្ងៃ​ទី២៤ ខែ​ឧសភា នេះ កញ្ញា បាន​រំលឹក​នូវ​រឿងរ៉ាវ​ឈឺ​ចាប់​មួយ​ដែល​ទំនង​នាង​សំដៅ​លើ​អតីត​កាល​របស់​ខ្លួន ឬ​កសិករ​រស់នៅ​ខេត្ត​បន្ទាយមានជ័យ។

តារា​ម៉ូដែល​សម្បុរ​ស្រអែម ចាន់ គង្ការ បាន​បញ្ចេញ​អារម្មណ៍​ពិត​មួយ​ដោយ​ភ្ជាប់​ជាមួយ​រូប​ថត​ឈ​បង្អួត​រាង​១​សន្លឹក​អម​ដោយ​ទេសភាព​វាលស្រែ​តាម​បណ្ដាញ​សង្គមInstagram ថា៖"រឿង​ខ្លះ​គ្រាន់​តែ​នឹក​ឃើញ​ក៏​ហូរ​ទឹកភ្នែក មាន​តែ​អ្នក​ធ្លាប់​ឆ្លង​កាត់​ភាព​លំបាក វេទនា​ពិត​ប្រាកដ​ប៉ុណ្ណោះ ទើប​យល់​អារម្មណ៍​នេះ។ ជា​កសិករ រក​បាយ​ហូប​មិន​បាន អង្ករ​ថោក តែ​ជី​ថ្លៃ ប្រមូល​ផល​មក គេ​ទម្លាក់​តម្លៃ​ស្រូវ"។

ចាន់ គង្ការ រំលឹក​ថា ខ្ចី​លុយ​គេ​គ្មាន​អ្នក​ឲ្យ ព្រោះ​ក្រ​ពេក​មិន​មាន​លុយ​ឲ្យ​កូន​ទៅ​រៀន មិន​ដែល​ស្គាល់​រសជាតិ​សាច់​គោ សាច់​ជ្រូក​មួយ​ខែ​ទល់​មួយ​ឆ្នាំ។ យប់​ឡើង​ម៉ែ-ឪ ដេក​យក​ដៃ​គង​ថ្នាស ដក​ដង្ហើម​ធំៗ ស្រូវ​ធ្វើ​មិន​បាន​ផល អស់​លុយ​ពី​ខ្លួន សម្រេច​ចិត្ដ​ទៅ​ធ្វើ​កម្មករ​នៅ​ស្រុក​ថៃ​ចោល​កូន​តូចៗ ដោយ​រំពឹង​ថា​បាន​ប្រាក់​ខ្លះ​ផ្ញើ​ឲ្យ​កូន និង​ទុក​ខ្លះ​គ្រាន់​បាន​ទិញ​បាយ​ហូប​ខ្លួន​ឯង តែ​សំណាង​មិន​មាន​ត្រូវ​ប៉ូលិស​ថៃ​ចាប់​ដោយ​ការ​ឆ្លង​ដែន​ខុស​ច្បាប់។

កញ្ញា​បញ្ជាក់​ថា ពេល​ឪពុក-ម្ដាយ ត្រូវ​ចាប់​ខ្លួន​ដោយ​ការ​ឆ្លង​ដែន​ខុស​ច្បាប់ កូន​តូច​ៗ​នៅ​ខ្មែរ គ្មាន​អាហារ គ្មាន​សុវត្ថិភាព យប់​ឡើង​ដេក​អោប​គ្នា ដក់​កាំបិត​ក្រោម​ខ្នើយ។ ទោះ​ជា​យ៉ាង​ណា​គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា​រឿងរ៉ាវ​ដ៏​ឈឺ​ចាប់​ដែល​នាង​បាន​លើក​ឡើង​នេះ គឺ​ជា​រឿង​អតីត​របស់​គ្រួសារ​នាង ឬ​វា​បាន​កើត​ឡើង​លើ​គ្រួសារ​ណាមួយ ហើយ​នាង​ទើប​តែ​លាត​ត្រដាង នៅ​ពេល​ដែល​នាង​បាន​ឃើញ​ទេសភាព​ស្រុក​ស្រែ​នេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី