• 2021-05-28 08:01:38
  • ព័ត៌មាន

កូន​ស្រី​បង្កើត​របស់​ពិធី​ការិនី ស៊ិន ឧត្ដម​ផល្លា ពោល​ពាក្យ​ដ៏​សង្វេគ​បំផុត​ក្រោយ​ពី​ម្ដាយ​ស្លាប់

  • 2021-05-28 08:01:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ស្រី​បង្កើត​របស់​អតីត​តារា​ចម្រៀង និង​ជា​ពិធី​ការិនី ស៊ិន ឧត្ដម​ផល្លា ដែល​ទើប​តែ​ទទួល​មរណភាព​ដោយសារ​ជំងឺ​មហារីក​កូន​កណ្ដុរ​កាល​ពី​ព្រឹក​មិញ បាន​ធ្វើ​ឲ្យ​អ្នក​មហាជន ជា​ពិសេស​អ្នក​គាំទ្រ​ម្ដាយ​ខ្លួន​ស្លុតចិត្ត ហើយ​កាន់​តែ​មាន​ការ​អាណិតអាសូរ​ចំពោះ​គ្រួសារ​តារា​មួយ​នេះ បន្ទាប់​ពី​នាង​ពោល​ពាក្យ​ដ៏​សង្វេគ។

កញ្ញា ចាន់ ឡៃ​វលក្ខណ៍ បាន​បង្ហោះ​សារ​មួយ​ដោយ​មាន​ភ្ជាប់​រូប​ថត​នាង​ឈរ​ឱប​ម្ដាយ​តាម​បណ្ដាញ​សង្គម​Facebook ថា៖"ម៉ាក់​អើយ​ម៉ាក់! ម៉ាក់​ដាច់ចិត្ត​ម្ល៉េះ! ប្រហែល​ម៉ាក់​ហត់​ហើយ​ម៉ាក់​ចង់​សម្រាក ហើយ​ការ​សន្យា​របស់​ម៉ាក់​ថា​នឹង​វិល​មក​វិញ​ក៏​លែង​មាន​ប្រសិទ្ធិភាព​ទៀត​ដែរ។ មនុស្ស​ល្អ​ដូច​ម៉ាក់​ប្រាកដ​ជា​បាន​ឡើង​ឋានសួគ៌ ម៉ាក់​សម្រាក​ចុះ​ណា​ម៉ាក់"។

តារា​ចម្រៀង និង​ជា​ពិធី​ការិនី​ល្បី​ឈ្មោះ ស៊ិន ឧត្ដម​ផល្លា បាន​ទទួល​មរណភាព​កាល​ពី​ម៉ោង​៧ និង​៣០​នាទី ថ្ងៃ​ទី២៨ ខែ​ឧសភា ឆ្នាំ​២០២១។ កាល​នៅ​រស់​តារា​ចម្រៀង​រូប​នេះ ធ្លាប់​បង្ហាញ​បំណង​ប្រាថ្នា​ចុង​ក្រោយ​របស់​ខ្លួន​ថា មុន​នឹង​ស្លាប់​នាង​ចង់​ឃើញ​កូន​ស្រី​មាន​គូរ​ស្រករ បាន​រៀបការ មាន​សុភមង្គល​បំផុត។ ប៉ុន្ដែ​មិន​បាន​ប៉ុន្មាន​ផង នាង​ក៏​បាន​ស្លាប់​ទៅ​ដោយ​បន្សល់​នូវ​កូន​ប្រុស-ស្រី ហើយ​មិន​ទាន់​បាន​ឃើញ​កូន​ណា​ម្នាក់​រៀបការ​តាម​ក្ដី​ប្រាថ្នា​របស់​នាង​នៅ​ឡើយ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់