• 2021-05-28 08:25:18
  • ព័ត៌មាន

ព្រីម លីហ្សា ទម្លាយរឿងពិតពីការចូលចិត្តស្លៀកពាក់ស៊ិចស៊ីបញ្ចេញសាច់ខ្ចីចំហទ្រូង

  • 2021-05-28 08:25:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងល្បីឈ្មោះ ព្រីម លីហ្សា ទម្លាយរឿងរ៉ាវជុំវិញភាពស៊ិចស៊ីរបស់ខ្លួន ដែលតែងតែនិយមស្លៀក សម្លៀកបំពាក់ Brand ស៊ីវីល័យបញ្ចេញសាច់ខ្ចីរហូតជាប់ឈ្មោះជាតារាសម្ដែងស្រីកម្ពុជាដែលលេងខ្លួនស៊ិចស៊ីខ្លាំងបំផុត។

អាចនិយាយបានថា លីហ្សា ជាតារាសម្ដែងកម្ពុជាមួយរូបដែលលេង Style សម្លៀកបំពាក់បែប Fashion ជាពិសេសបង្ហាញទ្រូង ស្ទើរគ្រប់សន្លឹករូបភាព។ ដោយឡែកថ្មីៗ ស្រីស្អាតសាច់សខ្ចីរូបនេះ បានទម្លាយរឿងពិតពីក្រោយការចូលចិត្តស្លៀកពាក់ទាក់ភ្នែកស៊ីអារម្មណ៍ ការពិតគឺនាងចង់បង្ហាញពី ភាពរឹងមាំរបស់ស្ត្រី។ លីហ្សា៖” ភាពសិចស៊ីដែល បានបង្ហាញទៅកាន់អ្នកទាំងអស់គ្នាវាជាភាពស៊ិចស៊ី មួយដែលគ្រាន់តែចង់ភ្ជាប់ទៅជាមួយនឹង Fashion ដែលបង្ហាញពីភាពរឹងមាំរបស់ស្ត្រីនិងបង្ហាញអំពី ភាពស្រស់ស្អាតរបស់ស្ត្រី ពណ៌ខ្មៅតែងតែជាពណ៌ ដែលរំលេចពីភាពរឹងមាំ របស់ស្ត្រីជានិច្ច”។

យ៉ាងណាមិញ លីហ្សា ហាក់បាត់មុខពីរង្វង់សិល្បៈមួយរយៈធំដោយនាងដកខ្លួន ទៅប្រើជីវិតយ៉ាងស៊ីវីល័យស្រស់បំព្រង ហើយជារឿងនាងតែងតែបង្ហោះរូបភាពជាហូហែរពីជីវិតប្រចាំថ្ងៃលើបណ្ដាញសង្គម ៕

មើលរូបភាពខាងក្រោម៖

អត្ថបទ៖ Pav SreyPich

មតិយោបល់