- 2021-05-31 01:13:56
- ព័ត៌មាន
កិត្តិយសណាស់! មានតែតារាទោល K-Pop ៦រូបប៉ុណ្ណោះជាប់ជាជើងខ្លាំងប្រចាំ Billboard 200
- 2021-05-31 01:13:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កិត្តិយសណាស់! មានតែតារាទោល K-Pop ៦រូបប៉ុណ្ណោះជាប់ជាជើងខ្លាំងប្រចាំ Billboard 200
ចន្លោះមិនឃើញ
អាល់ប៊ុមមិនតិចទេជាង ៥០ទេរបស់ K-Pop ដែលបានឈានជើងបង្ហាញមុខលើតារាងកំពូលប្រចាំសប្ដាហ៍របស់ Billboard ក្នុងសហរដ្ឋអាមេរិក «Billboard 200»។ ទោះជាយ៉ាងណា ក្នុងចំណោមនោះ មានតែតារាប្រុសស្រី ៥រូបប៉ុណ្ណោះដែលមានឈ្មោះជាតារាទោលមានការគាំទ្រខ្លាំងហួសប្រមាណ លើឆាកអន្តរជាតិ ពិសេសប្រចាំតារា Billboard នៅពេលនេះ ហើយវាពិតជាជោគជ័យដ៏ធំបំផុត។
១. J-Hope (BTS)
J-Hope ពិតជាមានសមត្ថភាពមិនធម្មតា ដោយសារអាល់ប៊ុម mixtape ឆ្នាំ២០១៨របស់លោកមានឈ្មោះថា «Hope Wolrd» មានមុខលើតារាងនេះដល់ទៅ ២សប្ដាហ៍ ដោយជាប់លេខ ៦៣ និងឡើងដល់លេខ ៣៨ វិញ។
២. RM (BTS)
សមាជិក BTS បន្ទាប់គឺ RM ដោយកាលពីឆ្នាំ ២០១៨ ខែវិច្ឆិកា អាល់ប៊ុម «mono» របស់លោកបានជាប់លេខ ២៦ និងជាប់លើតារាងនេះចំនួន ១សប្ដាហ៍។ ៣. Suga (BTS)
សមាជិក BTS ម្នាក់ទៀតគ្មានអ្នកណាក្រៅពី Suga ទេ ដោយបានឈានជើងជាប់លើ តារាងនេះក្នុងនាមជា Agust D តាមរយៈអាល់ប៊ុម D-2 ដោយទទួលបានចំណាត់ថ្នាក់លេខ ១១ ចំនួន ១សប្ដាហ៍កាលពីឆ្នាំ២០២០។
៤. Jonghyun (SHINee)
សមត្ថភាពរបស់តារាប្រុសសំឡេងក្រអួនរូបនេះពិតជាគួរឲ្យស្ញប់ស្ញែងបំផុត ព្រោះលោកក៏ជាអ្នកដែលបានជាប់លើតារាង Billboard 200 ដែរតាមរយៈអាល់ប៊ុមមានចំណងជើងថា «Poet | Artist» និងបានជាប់ ១សប្ដាហ៍លើចំណាត់ថ្នាក់លេខ ១៧៧។
៥. BoA
នេះហើយតារាស្រីទោលដ៏មានឥទ្ធិពលប្រចាំ K-Pop ដេលមានមុខមុនគេលើតារាង Billboard 200។ អាល់ប៊ុមឈ្មោះ «BoA» បានជាប់លេខ ១២៧ លើតារាងនេះកាលពីឆ្នាំ ២០០៩ និងបានជាប់ចំនួន ១សប្ដាហ៍។
៦. Taeyang (BIGBANG)
Taeyang គឺជាតារាទោលប្រុសដំបូងបង្អស់ប្រចាំ K-Pop ដែលមានមុខលើតារាង Billboard 200។ កាលពីឆ្នាំ ២០១៤ អាល់ប៊ុម «Rise» របស់ Taeyang បានជាប់លើតារាងនេះ ១សប្ដាហ៍ នៅចំណាត់ថ្នាក់ទី១១២៕