• 2021-05-31 07:59:27
  • ព័ត៌មាន

គិត​តែ កូរ៉េ-ថៃ មិន​សូវ​នឹក​នា​ដល់​ទួរគី តែ​បុរស​រូប​នេះ ល្បី​ដល់​កំពូល ដោយ​សារ​សង្ហា​កប់​ពេក

  • 2021-05-31 07:59:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​និយាយ​ពី​ការ​គាំទ្រ​សិល្បៈ ប្រិយមិត្ត​នឹង​នឹក​ទៅ​ដល់ កូរ៉េ ថៃ ហូលីវូដ ប៉ុន្តែ​សឹង​ថា​គ្មាន​ភាគ​រយ​ដែល​អាច​គិត​ដល់​សិល្បៈ ឬ​សិល្បករ​របស់​ប្រទេស​ជា​ច្រើន​ទៀត​លើ​ពិភព​លោក ដែល​តាម​ពិត មិន​ថា​ប្រទេស​ណា គឺ​សុទ្ធ​តែ​មាន​សិល្បៈ​វប្បធម៌ និង​សិល្បករ​រៀង​ខ្លួន។ ជាក់​ស្ដែង​ប្រទេស​ទួរគី ដែល​ស្ថិត​នៅ​ពាក់​កណ្ដាល​អឺរ៉ុប និង​អាស៊ី និង​ជា​ប្រទេស​ដែល​នៅ​ចំណោម​ប្រទេស​រត់ប្រណាំង​ខាង​ផ្នែក​យោធា​នោះ ក៏​សិល្បករ​ល្បី​ៗ ស្អាតៗ និង​សង្ហា​ជា​ច្រើន​ដែរ។

Burak Ozchivit ដែល​មាន​ឈ្មោះ​ហៅក្រៅ​ថា "Burak” មាន​កម្ពស់ ១,៨៤ ម៉ែត្រ កើត​នៅ​ថ្ងៃ​ទី ២៤ ធ្នូ ១៩៨៤ នៅ​ក្នុង​ទីក្រុង Mersin តំបន់​ភាគ​ខាង​ត្បូង​របស់​ទួរគី។ ភាព​ល្បី​ល្បាញ​របស់​កំលោះ​វ័យ ៣៧​ឆ្នាំ គឺ​បាន​ដោយ​សារ​អំណោយ​ផល​ដ៏​ល្អ​អស្ចារ្យ​នៃ​រូបរាង ដែល​ជា​ហេតុ​ឲ្យ​លោក ជាប់​ជា​តារា​ប្រុស​ដ៏​សង្ហា​ម្នាក់​ក្នុង​ចំណោម ១០ របស់​ប្រទេស។

នៅ​ឆ្នាំ ២០០៣ គឺ​ជា​ឆ្នាំ​ដ៏​ជោគជ័យ​បំផុត​របស់ Burak ព្រោះ​តែ​វេលា​នោះ​លោក​បាន​ឈ្នះ​ពាន​ចំនួន​២ ទី១ ជយលាភី "Best Model of Turkey” និង​ជយលាភី​លេខ​២ "Best Model of The World” ថែម​ទៀត។ ក្រោយ​មក​ទស្សនា​វដ្ដី​ល្បី​ក្នុង​ស្រុក​ចំនួន​២ បាន​យក​រូប​លោក​ទៅ​ប្រើ​ជា​ក្រប​មុខ​របស់​គេ​ថែម​ទៀត គឺ​ទស្សនា​វដ្ដី "Marie Claire” និង "Gloria Maganize” ។

ត្បិត​ថា បាន​ផ្ដើម​អាជីព​ជា​តារា​ម៉ូដែល ប៉ុន្តែ Burak មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​តារា​ភាពយន្ត​ថែម​ទៀត។ ដូច្នេះ​ហើយ លោក​ក៏​បាន​ចូលសិក្សា​ផ្នែក​សិល្បៈ​រហូត​ទទួល​បាន​សញ្ញាបត្រ​ពី​សាកវិទ្យាល័យ Marmara University នៅ​ក្នុង​ទីក្រុង​ អ៊ីស្តាន់ប៊ុល​របស់​ទួរគី។ ក្រោយ​មក​លោក​ក៏បាន​ឈាន​ជើង​ទៅ​ក្នុង​ឧស្សាហកម្មភាពយន្ត ជាមួយ​ក្រុម​ហ៊ុន​ជា​ច្រើន​មក​ពី​អឺរ៉ុប ព្រម​ទាំង​លេច​មុខ​ក្នុង​ភាពយន្ត​ទូរទស្សន៍​ក្នុង​ស្រុក​ជា​ច្រើន។ រឿង​ដែល​លោក​ទទួល​បាន​ភាព​ល្បី​ល្បាញ​ខ្លាំង​គឺ​រឿង "Love Bird”។

តោះ គយគន់​ភាព​សង្ហា​របស់​ទួរគី​រូប​នេះ​ទាំង​អស់​គ្នា!

ប្រភព៖ beauty-around ប្រែ​សម្រួល៖ ទារិកា

មតិយោបល់