![](http://cdn.sabay.com/cdn/media.sabay.com/media/sabay-news/Ent-Int/Korea/Korean-195/60b4b16fe2fd9_1622454600_medium.png)
- ច័ន្ទ, 31 ឧសភា 2021 09:56
- ព័ត៌មាន
ភ្នាក់ងារព័ត៌មានកូរ៉េបញ្ជាក់ថា HYBE ធ្លាប់ពិចារណាទិញយកភាគហ៊ុនរបស់ SM
- ច័ន្ទ, 31 ឧសភា 2021 09:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្នាក់ងារព័ត៌មានកូរ៉េបញ្ជាក់ថា HYBE ធ្លាប់ពិចារណាទិញយកភាគហ៊ុនរបស់ SM
ចន្លោះមិនឃើញ
កន្លងមកមានការចុះផ្សាយថា Lee Soo Man កំពុងតែពិភាក្សានូវការសម្រេចចិត្តលក់ភាគហ៊ុនរបស់ខ្លួនក្នុងផលិតកម្ម SM នេះទៅឲ្យ Naver ឬអាចជា Kakao Entertainment។ ទោះជាយ៉ាងណា ថ្មីៗនេះ ស្រាប់តែមានការឲ្យដឹងពេញបណ្ដាញផ្សព្វផ្សាយព័ត៌មានកូរ៉េថា មានក្រុមហ៊ុនមួយដែលបានស្វែងរកទិញភាគហ៊ុនក្នុងផលិតកម្ម SM នេះ។
បើយោងតាមអ្នកនាំពាក្យដែលជាប្រភពជិតស្និទ្ធ បានឲ្យដឹងថា HYBE Labels បាន និងកំពុងពិចារណាពិការទិញយកភាគហ៊ុនផលិតកម្ម SM កាលពីឆ្នាំ ២០២០។ ទោះជាយ៉ាងណាគម្រោងនេះបែរជាត្រូវបានរំសាយចោល។ ប៉ុន្តែប្រសិនបើ ពួកគេទទួលបានចំនួនភាគហ៊ុនណាមួយជាក់លាក់ នោះទំនងជាពួកគេអាចចរចាពីទិសដៅរួមរបស់ក្រុមហ៊ុន។
ព័ត៌មានផ្សេងទៀត ក៏បានផ្សាយដែរថា ផលិតកម្ម SM បានប្រកាសថា ស្របពេលពួកគេកំពុងពិភាក្សាគ្នាលើការទិញលក់ភាគហ៊ុន និងបង្កើតភាពជាដៃគូមែន ប៉ុន្តែគ្មានអ្វីត្រូវបានកំណត់ច្បាស់លាស់ទេ។
ពួកគេនឹងចេញសេចក្ដីប្រកាសក្នុងរយៈពេល ១ខែ ឬនៅពេលណាដែលមានករណីណាបញ្ជាក់ច្បាស់។ Naver និង Kakao Entertainment ក៏បានប្រកាសថា អំឡុងពេលពួកគេកំពុងពិចារណាលើការទិញ និងកិច្ចព្រមព្រៀងផ្សេងៗ ពួកគេក៏មិនទាន់សម្រេចច្បាស់ចំពោះព័ត៌មានអ្វីមួយដែរ៕