• 2021-06-01 02:32:51
  • ព័ត៌មាន

តោះ...ជួប​សាយ​ម្ដង​ទៀត! វីរបុរស​រត់​ដើម្បី​មន្ទីរ​ពេទ្យ​កុមារ​អង្គរ ចាប់​ផ្ដើម​រំលឹក​អនុស្សាវរីយ៍​របស់​ខ្លួន​តាម​ខេត្ត​ទាំង​នេះ

  • 2021-06-01 02:32:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ការ​គ្រោង​ទុក លោក អ៊ួន បឋម ហៅ​សាយ ដែល​ជា​តារា​ចម្រៀង​Original song បាន​ចាប់​ផ្ដើម​ដំណើរ​ទេសចរណ៍​បែប​ផ្សងព្រេង​តាម​ខេត្ត​មួយ​ចំនួន​ដែល​លោក​ធ្លាប់​មាន​អនុស្សាវរីយ៍​ច្រើន​នៅ​អំឡុង​ពេល​លោក​រត់​ស្ទើរ​គ្រប់​ខេត្ដ/ក្រុង នៃ​ប្រទេស​កម្ពុជា ដើម្បី​ប្រមូល​មូលនិធិ​សប្បុរសធម៌​ជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​កាល​ពី​ពេល​កន្លង​ទៅ។

លោក អ៊ួន បឋម បាន​ប្រាប់​Sabay ថា រូប​លោក​បាន​ទៅ​កម្សាន្ត និង​ជួប​សួរសុខទុក្ខ​ពលរដ្ឋ​នៅ​ខេត្ដ​កំពត កោះកុង រួច​ហើយ ​ប៉ុន្ដែ​លោក​មិន​ចង់​បញ្ចេញ​វីដេអូ ឬ​រូបភាព​ដំណើរ​ទេសចរណ៍​នោះ ព្រោះ​លោក​មើល​ទៅ​ហាក់​មិន​ទំនង​នឹង​ស្ថានភាព​កូវីដ-១៩ មិន​ទាន់​ធូរស្រាល​នេះ។

លោក អ៊ួន បឋម៖"យើង​ទៅ​ចោះ​ៗ​ទេ​បង! មិន​អាច​ទៅ​គ្រប់​ខេត្ត​ដែល​យើង​ធ្លាប់​រត់​ឆ្លងកាត់​ទេ ហើយ​បន្ទាប់​ពី​កំពត និង​កោះ​កុង ខ្ញុំ​គ្រោង​នឹង​ចេញ​ទៅ​សៀមរាប ព្រះវិហារ និង​រតនគិរី"។

លោក អ៊ួន បឋម បញ្ជាក់​ថា ទេសចរណ៍​បែប​ផ្សងព្រេង​របស់​របស់​លោក និង​អតីត​ក្រុម​ការងារ​រត់ដើម្បី​សប្បុរធម៌​ជាមួយ​សាយ មាន​គោលបំណង​សំខាន់​៤ គឺ​ទី១ ជួយ​ឲ្យ​អារម្មណ៍​លោក​ស្រស់ស្រាយ និង​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ៗ​បន្ថែម ទី២ បាន​ជួប​សួរសុខទុក្ខ​ក្រុម​ការងារ និង​ពលរដ្ឋ​ដែល​ធ្លាប់​លោក​ស្នាក់អាស្រ័យ ទី៣ បាន​ផ្ដិត​យក​រូបភាព​តំបន់​ទេសចរណ៍​ដាច់​ស្រយាល ឬ​ផលិតផល​ពលរដ្ឋ​ដើម្បី​ផ្សព្វផ្សាយ​ដល់​មហាជន និង​ទី៤ បាន​ជួយ​មួយ​ផ្នែក​ដល់​ប្រាក់​ចំណូល​ពលរដ្ឋ​នៅ​តំបន់​ក្រខ្សត់ ឬ​ដាច់​ស្រយាល​តាម​រយៈ​ការ​ចាយ​វាយ​របស់​ក្រុម​លោក៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី