• 2021-06-03 04:08:18
  • ព័ត៌មាន

ក្រុមហ៊ុន Jun Ji Hyun ​ច្រានព័ត៌មានលែងលះចោល និងលេងធម៌ក្ដៅដាក់អ្នកផ្សាយរឿងមិនពិត

  • 2021-06-03 04:08:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពីធ្លាយដំណឹង​ពីការ​លែងលះគ្នា​របស់ Jun Ji Hyun និងស្វាមី Choi Joo Hyuk ខាង​ក្រុមហ៊ុន​របស់​នាង​ក៏បាន​ចេញ​មក​ប្រកាស​ដែរថា​ នឹង​ជម្រាប​ដំណឹង​ច្បាស់ការណ៍យ៉ាងណា ប្រសិន​រឿង​នោះជា​ការពិតមែន។

រហូតដល់ពេល​នេះ​ សេចក្ដី​ថ្លែងការណ៍ពីក្រុមហ៊ុន Culture Depot ផ្លូវការ​ចេញ​មក​ហើយ ដោយបាន​សរសេរថា៖

«សួស្ដីនេះគឺជាក្រុមហ៊ុន​ Culture Depot របស់ Jun Ji Hyun។ យើងសូម​ជម្រាបជូនដំណឹង​ជូនអ្នកទាំងអស់គ្នាចំពោះព័ត៌មាន​ចចាមអារ៉ាម​ដែល​ទាក់ទង​នឹង​ការ​លែងលះ​ និងចែកផ្លូវគ្នារបស់តារាសម្ដែង Jun Ji Hyun ដែល​បាន​ផ្សាយក្នុង​វីដេអូ Live របស់ Garo Sero Instituteកាលពីថ្ងៃទី០២ ខែមិថុនា។

ដំបូង​យើងសូម​ជម្រាប​ជូន​ថា​ គ្រប់យ៉ាង​ដែល​បាន​លើកឡើង​ក្នុង​វីដេអូ​ផ្សាយទាំង​នោះ សុទ្ធ​តែ​គ្មាន​មូលដ្ឋានច្បាស់លាស់។

ថ្មីៗនេះ ព័ត៌មាន​ដែល​ខុសពីការពិត ត្រូវ​បាន​ចែកចាយ​ពេញ​ប្រព័ន្ធ​អនឡាញ ហើយព័ត៌មាន​នេះ​ត្រូវ​បំផុសឡើង ក្នុងចេតនាឲ្យមាន​មតិមិនល្អ ដែល​នេះ​សុទ្ធ​តែ​ចេញពី​ប្រភពរបស់ Gero Sero Institute។

*ហេតុដូច្នេះ យើងក៏កំពុង​ព្យាយាមស្វែង​រក​ព័ត៌មាន​ពិតប្រាកដ ហើយនឹង​ចាត់​វិធនាការតាមផ្លូវច្បាប់យ៉ាង​ម៉ឺងម៉ាត់ ប្រឆាំង​តប​នឹង​ការ​ផ្សព្វផ្សាយព័ត៌មានប្រឌិតនេះ ​តាមរយៈអត្ថបទព័ត៌មាន ដែលខុសពីការពិតទាំងស្រុងបែបនេះ»៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់