• 2021-06-04 07:06:53
  • ព័ត៌មាន

ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ថា ស្គាល់ និង​ដឹង​ច្បាស់​ពី​អតីតភាព​ការងារ​ម្ដាយ​លោក ទេព រិនដារ៉ូ ហើយ​បាន​ពោល​ពាក្យ​យ៉ាង​កម្សត់

  • 2021-06-04 07:06:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទេព រិនដារ៉ូ ត្រូវ​បាន​មហាជន​ចាត់​ទុក​ថា​ជា​តារា​សម្ដែង​ប្រុស​មិន​ដែល​មាន​រឿង​អាស្រូវ​ក្រៅ​ឆាក ហើយ​កម្រ​នឹង​បញ្ចេញ​រឿងរ៉ាវ​គ្រួសារ​ទៅ​កាន់​មហាជន ឬ​អ្នក​គាំទ្រ​របស់​ខ្លួន​ណាស់។ ប៉ុន្តែ​ថ្មីៗ​នេះ មាន​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ដែល​អះអាង​ថា​បាន​ស្គាល់​ម្ដាយ​លោក​ច្បាស់ ហើយ​ផ្ញើ​ក្ដី​នឹករលឹក​ដល់​លោក ទេព រិនដារ៉ូ និង​នឹក​ដល់​ឈ្មោះ​ម្ដាយ​លោក​ទៀត​ផង។

នៅ​ក្នុង​វីដេអូ​មួយ​បង្ហោះ​ដោយ​គេហទំព័រ​Sabayកាល​ពី​សប្ដាហ៍​មុន​ដែល​និយាយ​ពី​តម្លៃ​ខ្លួន​ថត​រឿង​បរទេស​១​រឿង​របស់​លោក​ទេព រិនដារ៉ូ ទទួល​បាន​តម្លៃ​ខ្ពស់​កប់​នោះ គឺ​មាន​ប្រិយមិត្ត​ជា​ច្រើន​បាន​ចូល​ទស្សនា និង​Coment។ ក្នុង​ចំណោម​អ្នក​ចូល Coment គេ​ឃើញ​មាន​អ៊ុំ​ស្រី​វ័យ​ចំណាស់​ម្នាក់​ឈ្មោះ​ថា"Sopheap Tieng" និយាយ​ថា នឹក ទេព រិនដារ៉ូ និង​ម្ដាយ។

Sopheap Tieng៖"នឹក​រលឹក​ក្មួយ និង​ម្ដាយ(បងសាត) ធ្លាប់​ធ្វើការ​នៅ​មន្ទីរ​ពេទ្យ​ខេត្ដ​បាត់ដំបង នៅ​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨១"។

មាន​ឯកសារ និង​ការ​ចុះ​ផ្សាយ​ជា​ច្រើន​បាន​ស្រង់​សម្ដី​របស់​តារា​សម្ដែង​ជើង​ចាស់​រូប​នេះ ប៉ុន្តែ​ប្រភព​ទាំង​នោះ​មិន​ដែល​សម្អិត​ពី​ប្រវត្តិ​ម្ដាយ​លោក​នោះ​ទេ គឺ​បាន​ត្រឹម​តែ​ដឹង​ថា​ម្ដាយ​លោក​របស់​គឺ​ជា​ពេទ្យ​ឆ្មប។ ចំណែក​ស្ដ្រី​វ័យ​ចំណាស់​រូប​នេះ​បាន​ស្គាល់​យ៉ាង​ច្បាស់​ថា​ម្ដាយ​របស់​លោក ទេព រិនដារ៉ូ ឈ្មោះ​សាត ហើយ​ធ្វើ​ការ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​បាត់​ដំបង ចន្លោះ​ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨១ ទៀត​ផង។ ប៉ុន្តែ​គេ​មិន​ដឹង​ថា​គាត់​ជា​អតីត​មិត្ត​រួម​ការងារ ឬ​ត្រូវ​ជា​អ្វី​នឹង​ម្ដាយ​របស់​លោក​ទេព រិនដារ៉ូ នោះ​ទេ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់