• 2021-06-04 09:13:44
  • ព័ត៌មាន

ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់! កូនស្រីច្បងនាយ ចាបចៀន កំពុងសម្រុកបោះជំហានតាមលំនាំឪពុក

  • 2021-06-04 09:13:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រីស្អាត ជេន ត្រូវបានមហាជនស្គាល់ថាជាកូនស្រីបង្កើតរបស់តារាកំប្លែងជើងចាស់នាយ ចាបចៀន។ ហេតុតែមានឈាមជ័រជាអ្នកសិល្បៈស្រាប់ ជេន ក៏មិនទៅណាឆ្ងាយពីឪពុកនាងប៉ុន្មានដែរដោយ បច្ចុប្បន្នហាក់ កំពុងសម្រុកបោះជំហ៊ានយ៉ាងខ្លាំងលើវិស័យសិល្បៈ។

កូនស្រីច្បងរបស់តារាកំប្លែងជើងចាស់រូបនេះ មានសត្ថភាព ទេព្យកោលសល្យមិនធម្មតាប៉ុន្មានទេ ដោយ ចេន បានបង្ហាញខ្លួនជាលើកដំបូង និងមហាជនស្គាល់នាងកាន់តែច្រើននោះគឺនៅក្នុងវិធី” MY Reaction “ របស់ស្ថានីទូរស័ព្ទ MY TV ដែលនាងក្ដោបក្ដាប់តំណែងជាពិធីការនីតែម្ដង ដែលទទួល បានការគាំទ្រយ៉ាងខ្លាំងពីមហាជនគ្រប់ស្រទាប់។

ដោយឡែក ជេន ក៏ជាសិល្បៈការនីមួយរូបដែលអាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អថែមទៀតផង ហើយក្រៅពីអាជីពជាពិធីការនី ស្រីស្អាតរូបនេះកំពុងសម្រុកការងារសិល្បជាច្រើន ក្នុងនោះនាងថត ផ្សាយផលិតផលជាហូហែរផងដែរ។

រម្លឹងផងដែរថា ជេន គឺជាកូនស្រីច្បងតារាកំប្លែងនាយ ចាបចៀន ឆ្នាំនេះនាងមានអាយុ២០ឆ្នាំហើយ លើសពីនេះនាងនៅមានបងប្អូនចំនួនពីរនាក់ផ្សេងទៀតគឺប្អូនប្រុសទី១មានអាយុ ១៧ឆ្នាំ និងប្អូនស្រីពៅ មានអាយុ៨ឆ្នាំ៕

អត្ថបទ៖ Pav SreyPich

មតិយោបល់