• 2021-06-07 07:35:45
  • ព័ត៌មាន

ឌីជេ ណាណា ចេញវីដេអូ​ផ្ញើ​ចំពោះអ្នកលួចចម្លងស្នាដៃគេ!

  • 2021-06-07 07:35:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅប៉ុន្មានម៉ោងមុននេះពិធីការនី ឌីជេ ណាណា បានចេញមុខនិយាយចំៗចំពោះអ្នកមួយចំនួនដែល ចូលចិត្តលួចចម្លងស្នាដៃរបស់អ្នកផ្សេងស្រួលៗយកទៅធ្វើអាជីវកម្មផ្ទាល់ខ្លួន ខណៈដែលម្ចាស់ស្នាដៃ អ្នកនិពន្ធហាក់ អស់កម្លាំងកាយចិត្តក្នុងការសរសេររឿង និងបោះពុម្ភបន្តទៀត។

ស្របពេលដែលប្រទេសកម្ពុជាមានការកើនឡើងនៃអ្នកចូលចិត្តអានសៀវភៅច្រើន ស្រាប់តែមួយរយៈ ចុងក្រោយនេះមានក្លែងលួចចម្លងស្នាដៃរបស់អ្នកនិពន្ធជាហូហែរដោយមនុស្សមួយចំនួននោះលួចចម្លង យកទៅធ្វើអាជីវកម្មនិទានបង្ហោះរកលុយក្នុង Youtube និងបង្ហោះជារឿងភាគលើទំព័រហ្វេកប៊ុក ដែល ជាហេតុធ្វើឱ្យអ្នកនិពន្ធជាច្រើនរូបដូចជាកញ្ញា គឹម ឌីណា និងអ្នកគ្រូ ម៉ៅ សំណាង និង អ្នកនិពន្ធផ្សេង ទៀតហាក់មិនពេញចិត្ត និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះទង្វើគ្មានការអនុញ្ញាត ដែលលួចចម្លងស្នាដៃរក លុយស្រួលៗបែបនេះ។

ដោយមើលឃើញពីភាពអសីលធម៌ក្នុងសង្គមកាន់តែមានច្រើនបែបនេះ ពិធីការនី និងវាគ្មិនល្បីឈ្មោះ ឌីជេ ណាណា បានចេញមុខធ្វើការសូមណូមពរដល់អ្នកលួចចម្លងស្នាដៃទាំងនោះមេត្តាបញ្ឈប់សកម្ម ភាពលួចសម្លងស្រួលៗ ដោយពិធីការនីបានលើកឡើងថាការដែលធ្វើបែបនេះគេមិនហៅ ថាគាំទ្រស្នា ដៃអ្នកនិពន្ធនោះទេតែផ្ទុយទៅវិញវាជារឿងពុំគួរធ្វើឡើយ។

អ្នកនិពន្ធគ្រប់រូបសុទ្ធតែចំណាយពេលវេលា មិនតិចទេក្នុងការផលិតសៀវភៅទម្រាំបាន១ក្បាលៗ ហើយត្រូវចំណាយលុយបោះពុម្ភជាសៀវភៅទៀត ចុះបើលួចស្នាដៃយកទៅរកលុយស្រួលៗបែបនេះ តើអ្នកនិពន្ធមានកម្លាំងឯណាសរសេររឿង និងមានលុយឯណាបោះពុម្ភសៀវភៅ៕

ទស្សនាវីដេអូ ឌីជេ ណាណា ខាងក្រោម

អត្ថបទ៖ Pav SreyPich

មតិយោបល់