• 2021-06-08 06:34:25
  • ព័ត៌មាន

ហេតុផលតែមួយគត់ធ្វើឱ្យ អ៊ុន សិទ្ធា ខាំមាត់សង្កត់ចិត្តមិនឱ្យនឹកអ្នកម៉ែដែលស្លាប់ទៅ

  • 2021-06-08 06:34:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះតារាសម្ដែងប្រុសឆ្នើមលោក អ៊ុន សិទ្ធា បានពោលពាក្យរំជួលចិត្តប៉ុន្មានឃ្លារៀបរាប់ពីរឿងរ៉ាវ ទប់ចិត្តមិនឱ្យនិយាយពាក្យនឹកម៉ែដែលបានស្លាប់ទៅ ព្រោះចង់ឱ្យអ្នកមានគុណទៅឋានស្ងប់សុខធ្វើឱ្យ មហាជនឃើញហើយស្ទើរទប់ទឹកភ្នែកមិនបាន។

ថ្វីត្បិតម្ដាយ បានទទួលមរណភាពអស់រយៈពេលយូយ៉ាងណាក្ដី តារាសម្ដែងរូបនេះនៅតែអាលោះអាល័យនឹករលឹកអ្នកម្ដាយជានិច្ច។ ប៉ុន្តែរហូតមកដល់ពេលនេះ អ៊ុន សិទ្ធា ធ្វើ​ចិត្ត​ទទួលយកការ​ពិតបានច្រើនជាងមុន ហើយ​តែង​តែ​ពោលពាក្យហាមចិត្តខ្លួន ឯងមិនឱ្យនិយាយពាក្យនឹកម្ដាយ។

អ៊ុន សិទ្ធា ពោលពាក្យថ្លែង ៖” ចាប់ពីថ្ងៃស្អែកទៅ កូនឈប់ដាក់ពាក្យ(នឹកម៉ែ)ទៀតហើយ បើនឹកម៉ែ គឺនៅក្នុងចិត្តនិងបេះដូងកូនបានហើយ ។ កូនមិនចង់អោយម៉ែនៅវល់ៗនឹងកូនទេ កូនចង់អោយម៉ែដល់ ឋានស្ងប់សុខ ហើយគ្រាន់តែម៉ែអោយពរជ័យកូនទៅបានហើយកូននឹងខំប្រឹងធ្វើការងារ នឹងសើច អោយបានច្រើនជាងទុក្ខ

អត្ថបទ៖ Pav SreyPich

មតិយោបល់