• 2021-06-10 03:03:02
  • ព័ត៌មាន

ធ្វើជាម្ចាស់បាន ១៤ឆ្នាំ Jun Jihyun សម្រេចលក់អគារមួយកន្លែងក្នុងតម្លៃខ្ពស់ និងចំណេញ​ញាក់សាច់

  • 2021-06-10 03:03:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​សេចក្ដីរាយការណ៍​មក​ថា​ តារាសម្ដែង​ Jun Ji Hyun មានលាភប្រមូល​បាន​លុយ​លើសពី ១៤ពាន់លានវ៉ុន (ខ្ទង់ ១២,៥លានដុល្លារ) ទៅទៀត បន្ទាប់​ពី​លក់អគារ​ហើយ។

Jun Ji Hyun ដែល​ពេល​នេះ​ជា​ម្ចាស់​ទ្រព្យសម្បត្តិ ៧៧ពាន់លានវ៉ុន (ខ្ទង់ ៦៩លានដុល្លារ) ពី​វិស័យអចលនទ្រព្យនេះ​ ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​លក់អគារមួយកន្លែង​ក្នុង​តំបន់ Nonhyeon-Dong, ស្រុក Gangnam ក្នុងក្រុមសេអ៊ូល ក្នុង​តម្លៃ ២៣ពាន់លានវ៉ុន (ខ្ទង់ ២០,១លានវ៉ុន)។ យោងតាម​ប្រភពព័ត៌មាន News N និងអ្នកជំនាញ​ក្នុង​វិស័យអចលនទ្រព្យ បាន​ឲ្យដឹង​​កាលពីថ្ងៃទី០៩ ខែមិថុនាថា Jun Ji Hyun បាន​ទិញ​អគារនេះ​កាល​ពីឆ្នាំ ២០០៧ ក្នុងតម្លៃ ៨,៦ពាន់លានវ៉ុន (ខ្ទង់ ៧,៧លានដុល្លារ)

ជាក់ស្ដែង​បន្ថែម​ពី​លើ​អគារដែល​លក់រួច​នេះ​ Ji Hyun ក៏ជាម្ចាស់អគារនៅ​ Dongbu Ichon-Dong, ផ្ទះ ២កន្លែងនៅ Samsung Dong, អាផាតមិន (Apartment) I-Park, និងវីឡាមួយខ្នង​នៅ Daechi-Dongទៀត៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់