- 2021-06-10 06:17:35
- ព័ត៌មាន
Jung Ilhoon អតីតសមាជិក BTOB ត្រូវជាប់ពន្ធនាគារ ២ឆ្នាំ និងរងពិន័យជាលុយជាង១សែនដុល្លារ
- 2021-06-10 06:17:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jung Ilhoon អតីតសមាជិក BTOB ត្រូវជាប់ពន្ធនាគារ ២ឆ្នាំ និងរងពិន័យជាលុយជាង១សែនដុល្លារ
ចន្លោះមិនឃើញ
Jung Ilhoon អតីតសមាជិកក្រុម BTOB ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំ និងពិន័យជាទឹកប្រាក់ ១៣៣លានវ៉ុន (ខ្ទង់ ១១៩,០០០ដុល្លារ) ពីបទប្រើប្រាស់គ្រឿងញៀនប្រភេទ Marijuana។
លោក Yang Cheol Han ដែលជាចៅក្រុមជាន់ខ្ពស់នៃតុលាការក្រុមសេអ៊ូល Seoul Central District Court បានធ្វើជាអធិបតីក្នុងសវនាការកាត់ទោសលើកដំបូងរបស់ Jung Ilhoon នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ។ ការកាត់ទោសកន្លងមកនេះទាមទារ ឲ្យដាក់អតីតសមាជិក BTOB រូបនេះជាប់ពន្ធនាគារដល់ទៅ៤ឆ្នាំ ពីបទល្មើសដែលលោកបានប្រព្រឹត្តិ ហើយរហូតដល់ពេលនេះស្ថានទោសនៅសល់ត្រឹម ២ឆ្នាំ ប៉ុន្តែបន្ថែមពីលើនេះក៏ត្រូវរងពិន័យ ១១៩,០០០ដុល្លារដែរ។
រម្លឹកផងដែរថា Jung Ilhoon ត្រូវគេសង្ស័យថាបានលួចរួមការងារជាមួយនឹងមនុស្ស ៧នាក់ផ្សេងទៀត ក្នុងការទិញ Marijuana ជាង ៣០ខែឯណោះ គិតចាប់ពីខែកក្កដា ឆ្នាំ២០១៦ ដល់ខែមករា ឆ្នាំ២០១៩។ ទាក់ទងនឹងមូលហេតុដែលនាំឲ្យប្រើគ្រឿងញៀននេះ មេធាវីរបស់ Ilhoon ក៏បានលើកឡើងដែរថា ដោយសារលោកមានភាពលំបាក និងជួបឧបសគ្គមួយចំនួនក្នុងនាមជាតារា ទើបរកវិធីរំសាយស្ត្រេស និងឈានដល់ការសេពគ្រឿងញៀនបែបនេះ៕