- 2021-06-10 08:48:13
- ព័ត៌មាន
ទីបំផុត សាយ បង្ហើបប្រាប់ពីនារីម្នាក់ដែលខ្លួនស្រឡាញ់ហើយ!
- 2021-06-10 08:48:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត សាយ បង្ហើបប្រាប់ពីនារីម្នាក់ដែលខ្លួនស្រឡាញ់ហើយ!
ចន្លោះមិនឃើញ
ថ្មីៗនេះតារាចម្រៀងOriginal Song លោក អ៊ួន បឋម ហៅសាយ បានទៅសាលាក្រុងបាលុង ខេត្ដរតនគីរី ដើម្បីធ្វើលិខិតបញ្ជាក់ស្ថានភាពនៅលីវរបស់ខ្លួន។ ភ្លាមនោះលោកក៏បានបង្ហោះលិខិតនោះតាមបណ្ដាញសង្គម ហើយប្រាប់គេឯងបែបលេងសើចថា"ខ្ញុំនៅលីវទេណា៎...បងប្អូន"។
ស្ថានភាពជីវិត គឺបុរសរូបនេះពិតជានៅលីវមែន ប៉ុន្តែចិត្តគំនិត និងបេះដូងមិននៅលីវឡើយ។ សាយ ប្រាប់Sabay ថា ត្បិតថាលោកមិនទាន់គិតគូររឿងរៀបការ ប៉ុន្តែសព្វថ្ងៃលោកមានម្ចាស់បេះដូងរួចទៅហើយ៖"ឆ្នាំនេះខ្ញុំអាយុ៣១ហើយ...តែខ្ញុំអត់ទាន់ចង់គិតគូរនៅឡើយ តែយើងបានមើលចិត្តថ្លើមគ្នាយូរហើយ គាត់(សង្សារ)ជាអ្នកខេត្តដូចគ្នា"។
ទាក់ទងរឿងគូរស្រករនេះ មានអ្នកគាំទ្រលោកច្រើនបានសួរ ហើយក៏ធ្លាប់បង្ហើបដែរថា លោកពិតជាមានមែន ប៉ុន្ដែស្រីនោះជានណា ហើយធ្វើអ្វី? ក៏លោកមិនប្រាប់ដែរ។ តាមពិតសាយ កម្រនឹងនិយាយចេញនូវរឿងរ៉ាវគ្រួសារ ឬជីវិតឯកជនរបស់លោកណាស់។
លោក អ៊ួន បឋម ហៅសាយ ចាប់ផ្ដើមមានប្រជាប្រិយភាពកាន់តែខ្លាំងក្នុងរង្វង់សិល្បៈ និងសង្គម បន្ទាប់ពីលោកអនុវត្ដគម្រោងមនុស្សធម៌មួយបានដោយជោគជ័យ។ នោះ គឺកម្មវិធី"រត់ដើម្បីសប្បុរសធម៌ជាមួយសាយ" ដែលបានបញ្ចេប់ទៅកាលពីឆ្នាំ២០២០។
តាមរយៈប្រជាប្រិយភាពនេះ លោក អ៊ួន បឋម ត្រូវបានក្រមុំមិនតិចទេលួចសម្លឹង តែលោកនៅលាក់លៀមរឿងស្នេហារបស់ខ្លួនរហូត ខណៈដែលបង្កើនប្រជាប្រិយភាពក្នុងសង្គមតាមរយៈសមត្ថភាពរត់ដ៏អស្ចារ្យរបស់លោក៕