- 2021-06-15 07:45:06
- ព័ត៌មាន
មានតែពាក្យ "ស្ដាយណាស់"! ក្រោយបាត់បង់មរតកមនុស្សរស់ ឯម ធាយ ឥឡូវយើងបាត់អ្នកបន្តវេនល្ខោនខោលវ័យក្មេងម្នាក់ទៀតទៅហើយ!
- 2021-06-15 07:45:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានតែពាក្យ "ស្ដាយណាស់"! ក្រោយបាត់បង់មរតកមនុស្សរស់ ឯម ធាយ ឥឡូវយើងបាត់អ្នកបន្តវេនល្ខោនខោលវ័យក្មេងម្នាក់ទៀតទៅហើយ!
ចន្លោះមិនឃើញ
នៅថ្ងៃតែមួយ នៃការលាកចាករបស់លោកយាយសាស្ត្រាចារ្យទេវនាដនិម្មិត ឯម ធាយ ក៏មានដំណឹងដ៏ក្រៀមក្រំមួយទៀតបានកើតឡើងចំពោះគ្រួសារសាស្ត្រាចារ្យ ផុន សុភាព ដែលបង្រៀននៅសាលាមធ្យមសិក្សាវិចិត្រសិល្បៈ។ កូនប្រុសបង្កើតរបស់លោកឈ្មោះ ភាព សុវណ្ណកក្ដដា បានស្លាប់ដោយសារខ្យល់គរនៅព្រឹកថ្ងៃទី១៥ ខែមិថុនា នេះដែរ។
លោក ផុន សុភាព បានប្រាប់Sabay នៅមុននេះបន្ដិចថា សពកូនប្រុសរបស់លោកកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានលោកផ្ទាល់ ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ សព នឹងតម្កល់ធ្វើបុណ្យរហូតដល់ម៉ោង២រសៀល ថ្ងៃទី១៦ ខែមិថុនា ទើបហែទៅបូជានៅវត្ដកប់ស្រូវ។
លោក ផុន សុភាព៖"**យប់មិញគាត់(សុវណ្ណកក្កដា)តិចទេ ដល់ហើយព្រឹកមិញម៉ោងប្រហែល៩ឲ្យគេកោសខ្យល់ ហើយក៏ឲ្យលេបថ្នាំ ក៏ស្រាប់តែគាំងយកបណ្ដោយ! ខ្ញុំសោកស្ដាយណាស់...បាត់បង់ធនធានសិល្បម្នាក់ទៀតហើយ។ ឥឡូវមានតែគ្រូៗសាលាវិចិត្រសិល្បៈ និងមិត្តភ័ក្ដិរបស់គេខ្លះបានមកចូលបុណ្យ"។
បើតាមលោក ផុន សុភាព យុវជន ភាព សុវណ្ណកក្កដា បានចូលហាត់រៀនជំនាញល្ខោនខោលតាំងពី២០០៨ ហើយរូបគេបានចេញសម្ដែងតាមកម្មវិធីរបស់ជាតិជាច្រើនមានទាំងនៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ភាព សុវណ្ណកក្កដា កំពុងសិក្សានៅសាលាមធ្យមសិក្សាវិចិត្រសិល្បៈផ្នែកល្ខោនខោល។ បច្ចុប្បន្នអ្នកបន្ដវេនល្ខោនខោលរូបនេះ មានវ័យ១៥ឆ្នាំ ប៉ុន្ដែជាអកុសល្យលោកបានបានចែកឋានទៅលោកខាងមុខដោយសារតែជំងឺខ្យល់គនៅព្រឹកមិញនេះ៕