• 2021-06-16 09:17:28
  • ព័ត៌មាន

ពាក់ម៉ាស់រាប់ឆ្នាំ! បេនី យុំាង ទើបដាក់ចិត្តដោះម៉ាស់ចេញ ឃើញ​មុខ​នាង​ប្រែ​ជា​បែប​នេះ!

  • 2021-06-16 09:17:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ច្រើនឆ្នាំមកនេះ ស្រីស្អាត បេនី យុំាង តែងតែបង្ហាញខ្លួនជាមួយម៉ាស់ជាប់ជានិច្ច ពោលគឺមិនដែល ដោះម៉ាស់ចេញសូម្បីម្ដង ប៉ុន្តែថ្មីៗនេះស្រីស្អាត បេនី យុំាង ទើបដាច់ចិត្តដោះម៉ាស់ចេញបង្ហាញសម្រស់ សារជាថ្មី ក្រោយសំងំព្យាបាលច្រមុះពាក់ម៉ាស់រាប់ឆ្នាំ។

រស់នៅក្នុងសភាពពាក់ម៉ាស់ច្រើនឆ្នាំមកនេះវាមិនមែនជាភាពងាយស្រួលទេសម្រាប់តារាស្រីរូបនេះ ដោយត្រូវបង្ខំចិត្តពាក់ម៉ាស់ជាប់ ដោយសារច្រមុះរបស់នាងមានបញ្ហាធ្ងន់ធ្ងរ។ ដោយឡែកថ្មីៗនេះ ស្រាប់តែ បេនី យុំាំង ដោះម៉ាស់ចេញទម្លាយសម្រស់ពិត ក្រោយព្យាបាលច្រើនឆ្នាំ ធ្វើឱ្យគាំទ្រភ្ញាក់ យ៉ាងខ្លាំងជាមួយសម្រស់ថ្មីរបស់នាង។

សម្រស់ថ្មីរបស់តារាស្រីរូបនេះ ប្លែកមើលសឹងមិនស្គាល់ ហាក់ខុសប្លែកច្រើនពីសម្រស់ដើមរបស់នាង ប៉ុន្តែសម្រស់ក្រោយព្យាបាលច្រមុះនេះ គឺស្អាតមិនធម្មតាប៉ុន្មានដែរ។

យ៉ាងណាមិញ ចាប់តាំងពីស្រីស្អាតរូបនេះមានបញ្ហាច្រមុះ នាងហាក់ស្ងប់ស្ងាត់បាត់មុខពីអាជីពជា តារាសម្ដែងយូឆ្នាំ ហើយគេមិនទាន់ដឹងនៅឡើយទេថា ក្រោយព្យាបាលច្រមុះជារួចរាល់តើតារាស្រី រូបនេះនឹងវិលត្រឡប់ចូលសិល្បៈវិញឬយ៉ាងណា។ ខណៈក្រុមការងារមិនទាន់ទទួលបានការឆ្លើយតបពី បេនី យុាំង នៅឡើយ៕

អត្ថបទ៖ Pav SreyPich

មតិយោបល់