• 2021-06-22 03:27:44
  • ព័ត៌មាន

កុំ​មើល​រំលង​ទឹកចិត្ត​ស្រ្ដី! ម៉ៅ សំណាង ទម្លាយ​ថា​ស្វាមី​ធ្លាប់​លួច​មាន​ស្រី​រហូត​បាន​កូន​១ ឥឡូវ​កូន​ស្រី​បង្កើត​ក៏ត្រូវ​ឃ្លាត​ឆ្ងាយ​ទៀត

  • 2021-06-22 03:27:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​និពន្ធ​ជើង​ចាស់ គឺ​អ្នកស្រី​ម៉ៅ សំណាង ហៅ​ទន្សាយ បាន​តស៊ូ​ធ្វើ​ដំណើរ​វែង​ឆ្ងាយ​ដោយ​ហត់នឿយ​ណាស់ ព្រោះ​តែ​ចង់ បាន​ជីវិត​គ្រួសារ​មួយ​ដែល​ពោរពេញ​ដោយ​សុភមង្គល។ ប៉ុន្តែ​គ្រប់​យ៉ាង​មិន​អាច​ក្លាយ​ជា​ការ​ពិត ព្រោះ​ស្វាមី និង​កូន​ស្រី​ជា​ទី​ស្រឡាញ់​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​ខ្លួន។

អ្នក​និពន្ធ​ម៉ៅ សំណាង រំលឹក​ថា ថ្ងៃ​មួយ​ស្រាប់តែ​ស្វាមី​អ្នក​ស្រី​ប្រាប់​ថា​គាត់​បាន​ស្រឡាញ់​ស្រី​ថ្មី​ហើយ​ថែមទាំង​មាន​កូន​ប្រុស​ម្នាក់​ទៀត​ផង ព្រោះតែ​អ្នក​ស្រី​ជា​ស្រី​ដែល​មាន​ពេល​វេលា​សម្រាប់​តែ​ការងារ​និពន្ធ ប៉ុន្តែ​គ្មាន​ពេលវេលា​សម្រាប់​គាត់។អ្នក​ស្រី​ក៏​អត់​មាន​វិធី​កែប្រែ​អ្វី​បាន​ក្រៅពី​ទទួល​កំហុស ហើយ​ឈរ​សម្លឹង​មើល​គាត់​ចាកចេញ​ទៅ។

ម៉ៅ សំណាង៖"ខ្ញុំគិតថាមិនថ្វីទេ​ ខ្ញុំនៅមានកូនស្រីតែម្នាក់គឺគ្រប់គ្រាន់សម្រាប់ខ្ញុំហើយ។ដោយសារយើងមានតែម្ដាយមួយកូនមួយ​ ខ្ញុំមិនដែលឱ្យកូនស្រីខ្ញុំឃ្លាតពីខ្ញុំមួយជំហានទេ​ ខ្ញុំតែងមើលឃើញនាងនៅតែជាក្មេងស្រីអាយុ៣ឆ្នាំដដែល"។

អ្នកស្រី ម៉ៅ សំណាង សម្លឹង​មើល​កូន​ស្រី​ឈ្មោះ ម៉ៅ ចាន់​រស្មី គ្រប់​ជំហាន​មិន​ថា​ដេក​ដើរ​ឈរ ឬ​អង្គុយ។​ ស្រាប់តែ​ថ្ងៃ​មួយ​រស្មី​ក៏​បាន​ប្រាប់​អ្នក​ស្រី​ថា​នាង​ធំ​ហើយ ហើយ​នាង​ត្រូវ​ទៅ​ធ្វើ​ការងារ​នៅ​ឆ្ងាយ​ពី​ម៉ាក់ ដោយ​កូន​ស្រី​សុំ​រៀន​ធ្វើ​ជា​មនុស្ស​រឹងមាំ​ឯករាជ្យ​ដូច​ម៉ាក់​ពី​ក្មេង​ដូច្នោះ​ដែរ។ ម៉ៅ សំណាង៖"ទីបំផុត​ខ្ញុំ​បាន​ត្រឹម​តែ​ឈរ​សម្លឹង​មើល​នាង​ចាកចេញ​ទៅ​ធ្វើការ​ឆ្ងាយ​ពី​ខ្ញុំ​ម្នាក់​ទៀត​ ដោយ​គ្មាន​ជម្រើស​ទាល់​តែ​សោះ"។

អ្នក​និពន្ធ​មាឌ​តូច​ស្ដើង​ដែល​ចូល​វ័យ​ជរា​ហើយ​នោះ បាន​រំលឹក​បន្ថែម​ថា ៤០​ឆ្នាំ​មុន​រូប​គាត់​បាន​ឈរ​នៅ​ត្រង់​នេះ​តែ​ម្នាក់​ឯង​ក្នុង​នាម​ជា​នារី​វ័យ​២២​ឆ្នាំ ពោពេញ​ដោយ​ការ​ជឿជាក់ និង​មោះមុត តែ​ខណៈ​នេះ​អ្នក​ស្រី​ឈរ​នៅ​ត្រង់​នេះ​តែ​ម្នាក់​ឯង​ដដែល​ក្នុង​នាម​ជា​ស្ដ្រី​ចាស់​ជរា​ដែល​បាន​ត្រឹម​តែ​ឈរ​សម្លឹង​មើល​ថ្ងៃ​អស្ដង្គត។ រំលឹក​ដល់​ចំណុច​នេះ​អ្នក​ស្រី​ចង់​បញ្ជាក់​ថា អ្វី​គ្រប់​យ៉ាង​មិនមែន​ជា​របស់​យើង​ទេ គឺ​វា​គង់​តែ​បាត់​ទៅ​វិញ​គ្រាន់​តែ​យូរ ឬ​ឆាប់​ប៉ុណ្ណោះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់