• 2021-06-22 06:40:52
  • ព័ត៌មាន

នីគីនីគី ធ្លាប់តូចចិត្តជាមួយឪពុក រហូតលែងចង់ច្រៀងបទ"Home For Dinner"

  • 2021-06-22 06:40:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងឱកាសទិវាបុណ្យឪពុក ស្រាប់តែតារាចម្រៀង Original Song នីគីនីគី ទម្លាយអារម្មណ៍ សោកសៅលែងចង់ច្រៀងបទ” Home For Dinner “ ដែលជាបទចម្រៀងដំបូងរបស់នាង។

Home For Dinner ជាបទចម្រៀងមនោសញ្ចេតនាដំបូងមួយបទដែលតារាចម្រៀងរូបនេះបាន និពន្ធឡើងនៅឆ្នាំ២០១៤ តាំងពី នីគីនីគី នៅវ័យជំទង់មកម៉្លេះ។ ដោយឡែកថ្មីៗនេះ នីគីនីគី ស្រាប់តែពោលពាក្យលែងចង់បកស្រាយបទនេះ ដោយសារតែដោយនិពន្ធឡើងជាមួយនឹងអារម្មណ៍តូចចិត្ត ប៉ះទង្គិច ដែលធ្លាប់ឆ្លងកាត់កាលនៅវ័យកុមារ មិនមានពេលវេលាល្អៗជាមួយឪពុក។ ជាហេតុធ្វើឱ្យ នាង មិនចង់ច្រៀងរម្លឹកអារម្មណ៍សោកសៅទាំងនោះ។

នីគីនីគី៖ មូលហេតុខ្ញុំលែងចង់ច្រៀងបទ "Home For Dinner"កាលសរសេរបទនោះ ខ្ញុំសរសេរជាមួយ នឹងអារម្មណ៍តូចចិត្តបន្តិចបន្តួចដែលនៅសល់ពីក្មេង។ ស្ដាយពេលវេលាដែលមិនសូវបានជួបមុខលោក ឪពុក។ ពេលវេលាដែលការពិតនោះគឺគាត់រវល់ធ្វើការជូនប្រទេសជាតិ។ តែខួរក្បាលដ៏តូចមួយរបស់ខ្ញុំ នោះគិតថាគាត់បង្កើតពេលវេលាបាន តែគាត់មិនធ្វើ"។

យ៉ាងណាមិញបច្ចុប្បន្ន នីគីនីគី ជាតារាចម្រៀង Original Song និងជា Influencer ឈានមុខមួយរូប ទទួលបានការគាំទ្រយ៉ាងខ្លាំង មិនតែប៉ុណ្ណោះតារាស្រីរូបនេះ កំពុងមមាញឹកក្ដោបក្ដាប់ស្ប៉តពាណិជ្ជកម្ម ជាច្រើនហូរហែ ហើយនាងក៏មានក្រុមផ្ទាល់ខ្លួនថែមទៀតផង៕

ទស្សនាបទខាងក្រោម៖

អត្ថបទ៖ Pav SreyPich

មតិយោបល់
អត្ថបទថ្មី