- 2021-06-25 01:21:02
- ព័ត៌មាន
ហេតុផល ១០យ៉ាងនាំចិត្តគ្រប់គ្នាផ្ដល់ក្ដីស្រឡាញ់ពេញទំហឹងចំពោះ Lee Do Hyun
- 2021-06-25 01:21:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផល ១០យ៉ាងនាំចិត្តគ្រប់គ្នាផ្ដល់ក្ដីស្រឡាញ់ពេញទំហឹងចំពោះ Lee Do Hyun
ចន្លោះមិនឃើញ
ថ្មីៗនេះ Lee Do Hyun ដែលគ្រប់គ្នាចាប់ចិត្តខ្លាំងឡើងៗ ពេលសម្ដែងរឿង «Youth Of May» បានអន្ទងចិត្តអ្នកតាមដានរឿងឲ្យលង់ស្នេហ៍ ព្រមទាំងពេញចិត្តតួរបស់លោកច្រើនមិនធម្មតា។ តាំងពីសមត្ថភាពសម្ដែង បូកផ្សំនឹងចរិតពិតរបស់ Do Hyun ពិតជាមិនអាចធ្វើឲ្យមហាជនព្រងើយមិនពេញចិត្តមិនបានឡើយ។
ប៉ុន្តែដើម្បីជាការបញ្ជាក់កាន់តែច្បាស់ថា ហេតុអ្វីតារាប្រុសកើតឆ្នាំ ១៩៩៥រូបនេះ ឆាប់ឡើងកូដលឿនបែបនេះ?
១. លោកគឺជាតារាសម្ដែងមានសមត្ថភាពអស្ចារ្យ
Do Hyun ចូលសិល្បៈតាំងពី ៤ឆ្នាំមុនមកម្ល៉េះ ប៉ុន្តែពេលសម្ដែងរឿង «Hotel Del Luna» ដើរជាតួឯករង គឺ Go Chung Myung កេរ្តិ៍ឈ្មោះរបស់លោកកាន់តែឡើងស្រឺតៗ រហូតមានឱកាសបានក្លាយជាតួឯកធំដំបូង ក្នុងរឿង «18 Again» ជាមួយ Kim Ha Neul ហើយឈ្នះពានតារាប្រុសឆ្នើមទៀតឆ្នាំនេះ។
២. Lee Do Hyun ជាមនុស្សដែលមានចរិតស្លូត
បើសិនជាអ្នកធ្លាប់បានទស្សនាឈុតក្រៅឆាករបស់ Do Hyun ក្នុងកម្មវិធី "Running Man” និង "Ask US Anything” ជាដើម នោះនឹងជ្រាបច្បាស់ថាបុរសម្នាក់នេះមានចរិតស្លូតបូត និងស្រស់ស្រាយ និងពូកែលេងសើចកម្រិតណា។
៣. លោកបានសម្ដែងប្រភេទតួច្រើនណាស់ មិនថា Fantasy, រឿងបែបភ័យរន្ធត់ អភិនិហារ ស៊ើបអង្កេត កម្សត់ មនោសញ្ចេតនាស្នេហា កំប្លែង និងរឿងបែប Melodrama ក៏ Do Hyun ធ្លាប់ជួបហើយអស់ដែរ។
៤. លោកអាចលេងព្យ៉ាណូបាន! ដូចក្នុងវីដេអូក្រៅឆាកពេលថតរឿង «Youth Of May» លោកក៏បានបង្ហាញសមត្ថភាពលេងព្យ៉ាណូផ្ទាល់ដែរ ដែលនេះមិនសរសើរមិនបានឡើយ។
៥. សំឡេងពោរពេញទៅដោយទឹកដម ទាក់ចិត្តខ្លាំងជាងគេអ្នកស្នេហាវិស័យ K-Drama
មិនត្រឹមតែមានមុខមាត់ស្អាតបាតទេ សូម្បីតែសំឡេងរបស់ Do Hyun ក៏ធ្វើឲ្យមនុស្សជាច្រើនលាន់មាត់ថាបង្កប់មន្តស្នេហ៍ដែរ ហើយសំឡេង និងសម្ដីសំដៅនិយាយស្ដីនេះហើយសុទ្ធតែកើតចេញពីការបណ្ដុះបណ្ដាលពិតៗ ចេញពីសាលាសិល្បៈ។
៦. លោកជាអ្នកដែលដោះបំណុលឲ្យគ្រួសារ
ស្ថិតក្នុងបទសម្ភាសមួយជាមួយនឹង Equire Korea លោកបានបង្ហើបថាគ្រួសារធ្លាប់ជួបវិបត្តិជំពាក់បំណុលគេ ហើយជួបឧបសគ្គច្រើនណាស់។ លោកធ្លាប់ប្រាប់ថា លោកមានប្អូនប្រុសជាជនពិការ ជាហេតុក្លាយជាបន្ទុកធំសម្រាប់ឪពុកម្ដាយក្នុងការមើលថែ និងរកលុយមកចិញ្ចឹមកូនទាំង ២។ ដូចនេះនៅពេល Do Hyun ធំ ឡើង និងមានវាសនាក្លាយជាតារា ទើបលោកអាចរកលុយសន្សំបានសងបំណុលគេអស់ ហើយលោកក៏សង្ឃឹមថាអាចជួយសម្រួលម្ដាយឪពុក និងមិនចង់ឲ្យលោកទាំង ២ហត់ធ្វើការរកលុយទៀតទេ។
៧. ជាបងប្រុសដ៏ល្អរបស់ប្អូន
ដោយសារប្អូនជាជនពិការ ដូចនេះផ្លូវចិត្តក៏មិនសូវជារឹងពឹង និងស្វាហាប់ពេលស្ថិតនៅមជ្ឈដ្ឋានខាងក្រៅដែរ។ ដោយហេតុនេះហើយទើប Do Hyun ងើបឈរពើងទ្រូងការពារប្អូន មិនឲ្យអ្នកណាហ៊ានមកមើលងាយ ឬធ្វើបាបឡើយ។
៨. លោកគឺជាអត្តពលិក
លោកធ្លាប់ប្រាប់ថា លោកក៏ជាកីឡាករបាល់បោះដែរ ហើយនេះក៏ជាកីឡាដែលលោកឧស្សាហ៍លេងជាមួយមិត្តភ័ក្តិកាលរៀននៅថ្នាក់វិទ្យាល័យដែរ។
៩. Do Hyun ជាមនុស្សមានជំនឿចិត្តលើខ្លួនឯង
តាំងពីដឹងក្ដីមក លោកបានចូលរៀននៅសាលាសិល្បៈ ហើយមានជំនឿចិត្តលើខ្លួនឯងថាលោកអាចធ្វើបាន ដោយសារខ្លួនក៏មានរូបរាងមុខមាត់សង្ហាគ្រាន់បើ បូកនឹងសមត្ថភាពសម្ដែងទៀត ដូចនេះគ្មានអ្វីដែលលោកត្រូវរួញរាទេ។
១០. មហិច្ឆតាក្នុងការសម្ដែងរបស់ Lee Do Hyun ពិតជាធំធេង
កាលពីមុន ឪពុករបស់លោកក៏ធ្លាប់បដិសេធសំណើសុំចូលសិល្បៈរបស់ Do Hyun ដែរ ជាហេតុលោកត្រូវទៅលួចសុំម្ដាយទៅរៀននៅសាលាសិល្បៈ និងលាក់មិនឲ្យឪពុកដឹងតាំងពីរៀនវិទ្យាល័យ រហូតដល់ចូលសាកល។ រហូតដល់ថ្ងៃមួយពេលឃើញកូនសម្ដែងបានល្អ និងយល់ពីកូនកាន់តែច្រើនទើប ឪពុកកាន់តែលើកទឹកចិត្តកូនឲ្យធ្វើឲ្យបានកាន់តែល្អ៕