- 2021-06-29 05:38:59
- ព័ត៌មាន
១០យ៉ាង អ្នកគួរដឹងពី Song Joong Ki ម្ចាស់ស្នាមញញឹមរាយមន្តស្នេហ៍ពេញទឹកពេញដី
- 2021-06-29 05:38:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១០យ៉ាង អ្នកគួរដឹងពី Song Joong Ki ម្ចាស់ស្នាមញញឹមរាយមន្តស្នេហ៍ពេញទឹកពេញដី
ចន្លោះមិនឃើញ
តាំងពីចូលសិល្បៈពីឆ្នាំ ២០០៨មក Song Joong Ki តែងប្រឹងប្រែងជម្នះគ្រប់យ៉ាង រហូតមានឈ្មោះជាតារាជួរមុខដូចបច្ចុប្បន្ននេះ។ តារាប្រុសរូបនេះបានជួបរឿងច្រើនណាស់ក្នុងជីវិតជាអ្នកសិល្បៈ ប៉ុន្តែក្រៅពីរឿងរ៉ាវផ្សេងៗដែលតែងចុះផ្សាយក្នុងបណ្ដាញសារព័ត៌មាន តើមានរឿងអ្វីទៀតដែលមិនសូវមានអ្នកចាប់អារម្មណ៍កន្លងមក?
១. Song Joong Ki កើតនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៨៥ នៅ Daejeon ប្រទេសកូរ៉េខាងត្បូង។
២. ក្នុងគ្រួសារក្រៅពី ព្រោះបងប្រុសមានសាច់ដុំធំៗ និងរាងមាំទាំណាស់) និងប្អូនស្រីម្នាក់ដែលមានអាយុ តិចជាង Joong Ki ៧ឆ្នាំ មានឈ្មោះថា Song Seul Ki។
៣. តារាប្រុសរូបនេះជានិស្សិតដែលបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ Sungkyunkwan។
៤. កាលពីរៀននៅវិទ្យាល័យ Joong Ki ធ្លាប់ជាអ្នកជិះស្គីល្បឿនលឿន ហើយថែមទាំងធ្លាប់បានចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតថ្នាក់ជាតិ ៣ដង ព្រមទាំងឈ្នះបានពានរង្វាន់ជាច្រើនពីកម្មវិធី ធំៗទៀតផង។
៥. លោកគឺជាសិស្សដែលមានប្រជាប្រិយបំផុតកាលនៅរៀនមហាវិទ្យាល័យ
ដោយសាររូបរាងស្រស់ស្អាត ជាហេតុសិស្សរួមសាលាមិនតិចទេ លង់ស្នេហ៍នោះ។ មិនតែប៉ុណ្ណោះ Joong Ki ថែមទាំងធ្លាប់ក្លាយជាតារាគ្របមុខប្រចាំទស្សនាវដ្ដីមហាវិទ្យាល័យទៀត ហើយក៏តែងត្រូវបានគេលើកនិយាយពីលោកក្នុងបទសម្ភាសកន្លងមកដែរថា កាលនៅរៀន Joong Ki មិនដែលទាក់ទងជាមួយអ្នកណាម្នាក់ឡើយ។
៦. បំណងចូលសិល្បៈនេះ ដំបូងឡើយត្រូវបានឪពុកម្ដាយជំទាស់ មិនចង់ឲ្យធ្វើជាតារាសម្ដែងអ្វីឡើយ
៧. Song Joong Ki គឺជាមនុស្សម្នាក់ដែលមិនអាចផឹកស្រាបានច្រើនឡើយ បើហ៊ានប្រថុយនោះលោកនឹងរកផ្លូវទៅផ្ទះលែងឃើញ ហើយបើស្រវឹងខ្លាំងគឺយំតែម្ដង។
៨. ធ្លាប់ដឹងទេ? ក្រៅពីពូកែសម្ដែង Joong Ki ក៏មានជំនាញរ៉េបមិនចាញ់អ្នកអាជីពដែរ
កាលពីឆ្នាំ ២០០៩ វីដេអូឃ្លីបពេលលោកចូលរួមកម្មវិធីប្រគំតន្ត្រីមួយ ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារ តារាសម្ដែងរូបនេះបានបញ្ចេញសមត្ថភាពរ៉េប កម្រើកមាត់យ៉ាងរហ័ស គ្មានទាក់មួយម៉ាត់។
៩. ក្នុងពិភពសិល្បៈ តារាៗដែលជាមិត្តល្អរបស់ Joong Ki មាន៖ Lee Gwangsoo, Park Yoochun, Kim Jaejoong, Im Joo Hwan, Jang Geun Seok, Kim Heechul ជាដើម។
១០. ដូចជ្រាបស្រាប់កាលពីខែតុលា ឆ្នាំ ២០១៧ លោកបានរៀបការជាមួយនឹង Song Hye Kyo ដៃគូសម្ដែងដ៏ស័ក្តិសមក្នុងរឿង «Descendants Of The Sun» ប៉ុន្តែគួរឲ្យស្ដាយចំណងអាពាហ៍ពិពាហ៍ត្រូវកាត់ផ្ដាច់ ឈានដល់ការលែងលះនៅខែកក្កដា ឆ្នាំ២០១៩៕