• 2021-06-30 02:14:00
  • ព័ត៌មាន

Rosé បង្ហាញមុខជាភ្ញៀវដំបូងកម្មវិធី «Sea of Hope» ដាក់ ១បទ កក្រើកហាងកាហ្វេមាត់សមុទ្រ

  • 2021-06-30 02:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពីថ្ងៃទី២៩ ខែមិថុនា កម្មវិធីប្រភេទកម្សាន្ត Reality Show មាន​ឈ្មោះ​ថា​ «Sea Of Hope» របស់ JTBC បាន​ចាក់ផ្សាយភាគ​ដំបូង​ ដោយ​មាន​សមាជិកជា​តារាៗដូចជា Lee Dong Wook, Lee Ji Ah, Kim Go Eun,​ Yoon Jong Shin, Onew (SHINee) និង Suhyun (AKMU)។ ប៉ុន្តែ​ក៏​មាន​ការ​បង្ហាញខ្លួន​ជាពិសេស​ពី​ភ្ញៀវកិត្តិយសដំបូង​ប្រចាំ​កម្មវិធី​ដែរ នោះគឺ Rosé (BLACKPINK)

ក្នុង​កម្មវិធីនេះ​ សមាជិក​នឹង​អញ្ជើញភ្ញៀវ​មក​លម្ហែអារម្មណ៍នៅហាងកាហ្វេ និងបារដែលស្ថិតនៅជាប់មាត់សមុទ្រ ញ៉ាំ​អាហារឆ្ងាញ់ ដែល​បម្រើ​ដោយ​ចុងភៅ Lee Ji Ah, អ្នក​ចាត់ការខាងភេសជ្ជៈ Lee Dong Wook និងអ្នក​ទទួល​បន្ទុក​ខាង​បង្អែម Onew។ ប៉ុន្តែ​ក្រៅពីញ៉ាំ​អាហារ​ឆ្ងាញ់ៗ គយគន់ទេសភាពមាត់សមុទ្រ ភ្ញៀវដែល​អញ្ជើញមក​ក៏​បាន​រីករាយ​នឹង​ការ​សម្ដែង​ជាពិសេសពី​ក្រុម​តន្ត្រីប្រចាំ​កម្មវិធីរួមមាន Yoon Jong Shin, Suhyun, Onew ជាដើម។

Rosé ដែលជាភ្ញៀវមានមុខដំបូង​គេ​ ក៏​បាន​ចូលរួមសម្ដែង​ជាមួយដែរ ដោយ​បាន​លើក​យក​បទ «Slow Dancing In A Burning Room» របស់ John Mayer មកច្រៀង។ ក្រៅពីនេះ​តើ​នៅ​មាន​ការ​សម្ដែង​អ្វី​ផ្សេងទៀត? សូមទស្សនាវីដេអូខាងក្រោម៖​

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី