• 2021-06-30 08:19:41
  • ព័ត៌មាន

គាស់កកាយរឿងខ្លះៗរបស់ ដួង ម៉ានិច ដែល​ធ្លាប់ចាកឆ្ងាយពីផ្ទះតាំងពីអាយុ១៤ ឆ្នាំដើររកការងារធ្វើ

  • 2021-06-30 08:19:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែជីវិតរបស់មនុស្សម្នាក់ៗគឺវាដូចគ្នានោះទេ គឺតែងតែជួបបញ្ហាខុសៗគ្នាទៅតាមដំណើរជីវិតរៀងខ្លួន ប៉ុន្តែមានតែខ្លួនឯងទេដែលជាអ្នកកែខៃប្រឆាំងព្រេងវាសនា ជំនះឧបសគ្គទម្រាំតែជោគជ័យមានបាន អាចនិយាយបានថាវាមិនមែនជាភាពងាយស្រួលនោះទេ។ ជាក់ស្ដែងខ្សែរជីវិតរបស់តារាសម្ដែងល្បី ឈ្មោះកញ្ញា ដួង ម៉ានិច ក៏ធ្លាប់ជួបរឿងរ៉ាវជូរចត់មិននឹកស្មានជាច្រើនហូរហែផងដែរ។

ចង់ដឹងថាខ្សែជីវិតរបស់តារាស្រីល្បីឈ្មោះរូបនេះមានរសជាតិបែបណាខ្លះទស្សនាខាងក្រោម៖

១. ដួង ម៉ានិច ធ្លាប់បង្ហើបប្រាប់ Sabay យ៉ាងដូច្នេះថាកាលនាងមានវ័យ១៤ ធ្លាប់ឃ្លាតឆ្ងាយពីគ្រួសារ ទៅរកការងារធ្វើនៅ ប៉ោយប៉ែត ដើម្បីជួយទំនុកបម្រុងជីវភាពទាំងក្មេងខ្ចី ក្រោយឳពុករបស់ នាងបានលែងលះជាមួយម្ដាយ។

២. តារាស្រីសម្ដែងបានគ្រប់ទម្រង់រូបនេះធ្លាប់មានប្រវិត្តបែកបាក់ស្នេហាចំនួនពីរលើក

៣. ដួង ម៉ានិច មាន​ដើម​កំណើត​កើត​ជា ជា​អ្នកខេត្ត បន្ទាយមានជ័យ

៤. នៅឆ្នាំ២០០៧ ម៉ានិច បានឈានជើងលើវិស័យសិល្បៈ ក្រោយនាងបានប្រលងជាប់ជយលាពីកញ្ញា ឯកប្រជាប្រិយ

៥. ដួង ម៉ានិច ចូលសិល្បៈជាលើកដំបូង ក្រោមរូបភាពជា តារាសម្ដែងក្នុងបទចម្រៀង និងថតស្ពត ពាណ្ជជិកម្ម

៦. ចាប់តាំងពីថតខ្សែភាពយន្ដលើកដំបូង រហូតម្ដងពេលបច្ចុប្បន្ននេះ ស្រីស្អាតរូបនេះថតសរុបបាន ជាង១០រឿង

៧. តារាសម្ដែងជើងចាស់លោក ទេព រិដារ៉ូ ជាតារាអាជីពម្នាក់ដែល ម៉ានិច ស្រមៃចង់សម្ដែងរួមគ្នា ខ្លាំងបំផុត

៨. ចំណោមអ្នកជំងឺបាក់ទឹកចិត្តទាំងអស់ក្នុងនោះមាន ដួង ម៉ានិច រឿងរ៉ាវបានកន្លងហួសច្រើនឆ្នាំហើយ ដោយ​ ម៉ានិច្ច ធ្លាប់​បាក់ទឹកចិត្តខ្លាំង ដោយសារបញ្ហាការងារ និងគ្រួសារបែបបាក់។

៩. រឿងមួយដែល ម៉ានិច កម្រនឹងបង្ហើបប្រាប់នោះគឺ នាងធ្លាប់ខកបំណងជាមួយមនុស្សជិតដិតម្នាក់ ដែលធ្វើឱ្យនាងបាត់បង់ស្ទើរគ្រប់យ៉ាង រួមទាំងជីវិតរបស់នាង

អត្ថបទ៖ Pav SreyPich

មតិយោបល់