• 2021-07-02 06:37:14
  • ព័ត៌មាន

ចំណុចគ្រប់ ១០ របស់ Cha Eun Woo តារាប្រុស​កើតមកស្ពាយតែភាពសង្ហាតាំងពីក្បាលដល់ចុងជើង

  • 2021-07-02 06:37:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពន្លក​សិល្បៈប្រចាំទាំងពិភព K-Pop និង K-Drama ប្រុសសង្ហា Cha In Woo បាន​ក្លាយ​ជា​តារាប្រុសម្បូរ​មន្តស្នេហ៍របស់​វិស័យ ដោយ​តែង​ប្រឹង​អស់ពីសមត្ថភាពធ្វើ​យ៉ាង​ណា​ បំពេញ​ចិត្ត Fan និង ក្ដី​ស្រមៃ​របស់ខ្លួន រហូត​មាន​មុខ​ក្លាយជា​បុគ្គលល្បីឈ្មោះ​ដូចពេលនេះ។

Cha In Woo គឺ​ជា​សមាជិក​របស់​ក្រុម​ចម្រៀង​ ASTRO ដែល​បានចេញ​មុខ​នៅ​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ ប៉ុន្តែ​នៅ​មុន​នេះ​ទៀត ពោល​គឺ​នៅ​ឆ្នាំ ២០១៤ លោក​បាន​ចាប់​យកអាជីពសម្ដែង​ តាម​រយៈ​រឿង «My Palpitating Life»។

ខាងក្រោម​នេះ​ជា​រឿង​រ៉ាវ​ត្រួសៗ សង្ខេបទាំង ១០​ពី Cha Eun Woo៖

១. ឈ្មោះ​ពិតរបស់ Eun Woo គឺ Lee Dong Min កើតនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅស្រុក Sabon ខេត្ត Gyeonggi ប្រទេសកូរ៉េខាងត្បូង។

២. លោក​មាន​ប្អូនប្រុស​ម្នាក់​ ដែល​ពេល​នេះ​កំពុង​រៀននៅ​ប្រទេស​ចិន។

៣. កាល​ពី​ក្មេង មានន័យ​ថា​ពេល​រៀនថ្នាក់ទី ៤ Eun Woo ធ្លាប់ទទួលបាន​ការសិក្សាផ្នែកភាសាអង់គ្លេសនៅប្រទេស​ហ្វីលីពីនរយៈពេល​ ៦ខែ។

៤. ក្រឡេក​ភ្លាម អ្នក​ខ្លះ​អាច​នឹង​គិតថា​ Eun Woo ជាមនុស្សឆ្មើងឆ្មៃ តែតាមពិត បុរសម្នាក់​នេះ​ស្លូត និង​ស្មោះត្រង់ណាស់។

៥. Eun Woo ធ្លា​ប់ទម្លាយថា ពេល​ចាប់​ផ្ដើម​ធំ​ដឹង​ក្ដី ម្ដាយ​របស់លោក​តែង​ប្រាប់​ជារឿយៗថា​ «កូនឯងមិនសង្ហាទេ» ហើយតែង​តែរម្លឹក​ជាប់ថា «កុំអត់ប្រយោជន៍ពេក»។ហេតុផល​ដែល​ម្ដាយ​តែង​និយាយ​បែប​នេះ គឺ​ចង់​ឲ្យលោក ដែល​ជា​កូន ប្រកាន់​ចរិតរាបទាប ចេះដាក់ខ្លួន និង​មិនចង់ឲ្យមាន​ចរិត​ឆ្មើងឆ្មៃ។

៦. ក្រុមបាល់ទាត់ដែល​លោក​ស្រឡាញ់គឺ Real Madrid ឯតារាសម្ដែង​ដែល​លោក​ចាត់ទុកជាគំរូគឺ Seo Kang Joon ស្របពេលក្រុមចម្រៀងរៀមច្បង Eun Woo ពេញ​ចិត្ត EXO។

៧. Eun Woo ចូលចិត្តមើល​រឿង​នៅពាក់កណ្ដាល​យប់តែឯង ចុច Tablet លេង និង​មើលវីដេអូ​សម្ដែង​ផ្សេងៗលើ YouTube។

៨. ទេពកោសល្យមាន​ច្រើន (មិនគិតច្រៀង រាំ និងសម្ដែងទេ) មាន​តាំងពីពូកែហែលទឹក លេងហ្គីតា វីយូឡុង ព្យ៉ាណូ ផ្លុំខ្លុយ និង​ចេះធ្វើជា DJ ទៀត។

៩. ពេល​សួរ​ដល់ចំណុច​អាក្រក់ពីខ្លួនឯង លោកនិយាយ​ថា​ ខ្លួនអន់​ក្នុងរឿង​​ស្នេហា

១០. ប្រភេទនារីក្នុង​ចិត្ត គឺអ្នកណា​ដែល​ចូលចិត្តចង់ដឹង​ ចង់ឮ មាន​ទស្សនៈវែង​ឆ្ងាយ និងប្រាជ្ញា​ឆ្លាតវៃ៕

ប្រភព៖ kprofiles ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់