- 2021-07-05 02:24:18
- ព័ត៌មាន
ត្រង់ស្ដាប់ ឬមិនស្ដាប់មិនដឹង តែ ចន ច័ន្ទលក្ខិណា មិនចង់ឲ្យ សុខ រ៉ាស៊ី និងអ៊ិន សុភិន ឡើងតុលាការក្នុងស្ថានភាពបែបនេះទេ
- 2021-07-05 02:24:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រង់ស្ដាប់ ឬមិនស្ដាប់មិនដឹង តែ ចន ច័ន្ទលក្ខិណា មិនចង់ឲ្យ សុខ រ៉ាស៊ី និងអ៊ិន សុភិន ឡើងតុលាការក្នុងស្ថានភាពបែបនេះទេ
ចន្លោះមិនឃើញ
មហាជន ជាពិសេសអ្នកសិល្បៈច្បាស់ជាដឹងរឿងអន់ចិត្តគ្នារវាងអគ្គនាយកក្រុមហ៊ុនមហាហង្សលោក អ៊ិន សុភិន និងពិធីករ សុខ រ៉ាស៊ី ដែលឈានដល់ការលាតត្រដាងរឿងលោក អ៊ិន សុភិន ជំពាក់លុយលោក សុខ រ៉ាស៊ី ប្រមាណ២ម៉ឺនដុល្លារ តាមបណ្ដាញសង្គមរយៈពេលពីរថ្ងៃជាប់ៗគ្នា គឺនៅថ្ងៃទី៣ និងទី៤ ខែកក្កដា ឆ្នាំ២០២១។
មិនទាន់មានការឆ្លើយតបផ្លូវការ ឬបង្ហោះសារជាសាធារណៈពីលោក អ៊ិន សុភិន នៅឡើយទេគិតត្រឹមព្រឹកថ្ងៃទី៥ ខែកក្កដា នេះ ប៉ុន្តែយោងតាមសារដែលបញ្ចេញដោយលោក សុខ រ៉ាស៊ី ឲ្យដឹងថា លោក អ៊ិន សុភិន ថាការដែលលោកមិនបានលើកទូរស័ព្ទព្រោះទូរស័ព្ទលោកខូច ហើយលោកបានប្រាប់ទៅបុគ្គលិកលើរឿងនេះដែរ។ លោកបន្ថែមថា រូបលោកក៏លំបាកដែរ ហើយលោកក៏រង់ចាំលុយគេសងនៅក្នុងខែនេះដែរ តែបើ សុខ រ៉ាស៊ី ហ៊ានលេងដល់ថ្នាក់នេះហើយលោកថាតាមផ្លូវច្បាប់ចុះ។
នៅក្នុងសារដដែលនោះលោក សុខ រ៉ាស៊ី ក៏ឆ្លើយតបថា៖"Ok...ចាំជួបគ្នានៅតុលាការចុះ Bye" ហើយលោកក៏ស៊កឲ្យលោក អ៊ិន សុភិន វិញតាមបណ្ដាញសង្គមថា៖"បងប្អូនអាចជឿទេថា បើមានរៀបចំកម្មវិធីប្រឡងបវរកញ្ញា ហើយកម្មវិធីកំពុងដំណើរការ ស្រាប់តែប៉ូលិសមកចាប់អ្នករៀបចំកម្មវិធីដាក់គុក ដោយសារបទឆបោក។ លោកបន្ថែមថា៖"យើងយោគយល់គេ១ឆ្នាំហើយ គេថាមិនយោគយល់ទៀត មានលុយ មានផ្ទះ មានក្រុមហ៊ុនរាប់លាន តែមិនស្រឡាញ់កិត្តិយស។
ជុំវិញរឿងនេះប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា បានព្យាយាមនិយាយរំលត់កំហឹងរបស់ភាគីទាំងសងខាងតាមរយៈចូលខមិនលើសារដែលលោកសុខ រ៉ាស៊ី បង្ហោះការពីថ្ងៃម្សិលមិញថា"ហ៊ឹម...បងយល់អារម្មណ៍អូន តែសម្រួលគ្នាម្ដងទៀតទៅអូន"។
ជុំវិញបញ្ហានេះប្រភពខ្លះបង្ហើបថា លោក អ៊ិន សុភិន បានជំពាក់លុយលោក សុខ រ៉ាស៊ី ជិត២ម៉ឺនដុល្លារ ថ្លៃរៀបចំឆាក សម្រាប់រៀបចំកម្មវិធីប្រឡងបវរកញ្ញាកាលពីពេលកន្លងទៅ។ ដោយអស់ការអត់ធ្មត់ បន្ទាប់ពីនិយាយគ្នាដោយផ្ទាល់ និងតាមទូរស័ព្ទជាច្រើនដងនៅតែមិនសង លោក សុខ រ៉ាស៊ី ក៏សម្រេចចិត្តទម្លាយរឿងនេះតាមបណ្ដាញសង្គមតែម្ដងដែលធ្វើឲ្យភាគីម្ខាងៗមើលមុខគ្នាលេងចំ ហើយព្រមានគ្នាថានឹងតតាំងក្ដីគ្នាតាមផ្លូវតុលាការ៕