- 2021-07-07 03:26:28
- ព័ត៌មាន
ថ្ងៃនេះ រំលឹករឿងប្រាសាទព្រះវិហារ ផង ខាត់ សុឃីម និងមាស សាលី ប្រតិកម្មខ្លាំងៗរឿងសៀមចម្លងប្រាសាទខ្មែរ
- 2021-07-07 03:26:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃនេះ រំលឹករឿងប្រាសាទព្រះវិហារ ផង ខាត់ សុឃីម និងមាស សាលី ប្រតិកម្មខ្លាំងៗរឿងសៀមចម្លងប្រាសាទខ្មែរ
ចន្លោះមិនឃើញ
ថ្ងៃនេះ ជាខួប១៣ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហាររបស់ខ្មែរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក(០៧ កក្កដា ឆ្នាំ២០០៨ ដល់០៧ កក្កដា ឆ្នាំ២០២១)។ នៅមុន២ថ្ងៃ និងក្នុងថ្ងៃរំលឹកខួប១៣ឆ្នាំនេះ មានសិល្បករ-សិល្បការិនីមួយចំនួន បាននិយាយពីកេរ្តិ៍មរតកជាតិខ្មែរ ជាពិសេសប្រតិកម្មរឿងថៃសង់ប្រាសាទ១ស្រដៀងប្រាសាទអង្គរវត្តខ្មែរ។
តារាស្រីពហុជំនាញ ខាត់ សុឃីម និយាយថា នាងមានមោទនភាពណាស់ដែលដឹងថាចោររមែងតែងតែចង់បាន និងប្រឹងលួចចម្លងសិល្បៈវប្បធម៌ដូចជាប្រាង្គប្រាសាទដែលជាកេរ្ដិ៍ដូនតាខ្មែរបន្សល់ទុក។ ប៉ុន្ដែនាងសែនមហាខ្មាសពេលដែលខ្មែរមួយចំនួនតូចកំពុងលួចចម្លង និងជួយផ្សព្វផ្សាយសិល្បៈស្ទើរគ្រប់ទម្រង់របស់គេយ៉ាងគឃ្លើន រហូតដល់អ្នកខ្លះឈ្លោះប្រជែងរត់សុំទិញរបស់គេយកមកចាក់ផ្សាយ និងបញ្ចេញសំនៀងស្ទើរដាច់ក្រឡើត ដើម្បីកម្រៃផ្ទាល់ខ្លួន។
ខាត់ សុឃីម៖"ចុងបញ្ចប់ខ្ញុំចង់និយាយថារបស់ពិតគឺជាទីទាក់ទាញអ្នកចង់ឃើញ មិនមែនរបស់អាលួយ(រលួយ)ចម្លងគេនោះទេ! យើងមានហើយប្រឹងផ្សព្វផ្សាយទៅ ទើបសមជាអ្នកមិនរមិលគុណដូនតា"។
ចំណែកតារាចម្រៀងប្រុស មាស សាលី វិញ។ លោកបានអំពាវនាវឲ្យកូនខ្មែរមួយចំនួនដែលមានទម្លាប់ផឹកស៊ី សប្បាយក្អាកក្អាយគួរកាត់បន្ថយខ្លះ ហើយយកពេលទៅគិតរឿងជាតិខ្លះ ព្រោះលោកយល់ថាប្រទេសជិតខាងយើងខ្លះពុំមានភាពស្មោះត្រង់ ពោលគឺរង់ចាំតែសង្គ្រុបយកប៉ុណ្ណោះ។
មាស សាលី៖"ប្រទេសយើងរាល់ថ្ងៃនេះ មិនទាន់ស្ថិតនៅទីទួលសុវត្ថិភាពនៅឡើយទេ ព្រោះអាពីរសងខាងយើងមិនដែលលែងដៃពីយើងម្ដងណាឡើយ វាចាំតែសង្គ្រុបគ្រប់ពេល។ សូមឲ្យអំណាចបារមី ទឹកដីម្ចាស់អង្គរវាយបំបាក់ប្រទេសចោរទាំងពីរនេះឲ្យរលាយទៅ"។
តារាចម្រៀង និងសម្ដែងខ្មែរកាន់តែច្រើនឡើងបានយកគណនីFacebook និងបណ្ដាញសង្គមដទៃទៀតទៅធ្វើជាវេទិកាបញ្ចេញមតិរៀងៗខ្លួន។ ក្នុងនោះមានដូចជា៖ តារាចម្រៀង និងសម្ដែង ខាត់ សុឃីម តារាសម្ដែងប្រុស ព្រីន តារាសម្ដែង ម៉ាក់ សែនសូនីតា តារាចម្រៀង កែវ វាសនា តារាចម្រៀង សំ សុវណ្ណារ៉ាក់ តារាចម្រៀង ករុណា ពេជ្រ តារាសម្ដែង ឌួង ហ្សូរីដា និងតារាចម្រៀងប្រុសកំពុងរស់នៅក្រៅប្រទេស មាស សាលី ជាដើមសុទ្ធតែនិយាយរឿងនេះ៕