• 2021-07-08 01:56:46
  • ព័ត៌មាន

តាមដំណឹងច្បាស់ការណ៍ ពេលនេះ Suzy សម្រេចទទួលថតរឿងថ្មីទៀតហើយ

  • 2021-07-08 01:56:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីជោគជ័យពីការ​សម្ដែង​រឿងភាគ **«Start-Up» មក Suzy មិនបាន​ទទួល​ថត​រឿងថ្មីទេ ទើបតែពេលនេះ នាង​ក៏សម្រេច​វិលវិញជាមួយ​នឹង​រឿង​ថ្មីជា​ប្រភេទរឿងភាគបែប Web ស៊េរី។

តាម​ការ​ឲ្យដឹង​ពី Star News បាន​បញ្ជាក់ថា Suzy នឹង​ត្រឡប់​ចូល​ពិភពសម្ដែង​វិញ​ តាម​រយៈរឿងថ្មី​របស់ Coupang Play មាន​ចំណងជើងថា «The Second Anna»។ ដើមឡើយ​រឿង​នេះ​គ្រោង​ផលិតជា​ភាពយន្តខ្នាតធំ ប៉ុន្តែ​ដោយសារ​ពេល​រៀបសាច់រឿង​ចេញមក វា​មាន​ដល់ទៅ ៨ភាគ ទើប​សម្រេច​ធ្វើ​ជាភាពយន្ត​ភាគវិញ។

Suzy បាន​សម្រេច​ទទួល​ការងារ​ថត​នេះ​ ក្រោយ​ជោគជ័យ​ពេល​ថតរឿង «Start-Up» កន្លងមក ហើយម្យ៉ាង​ក៏ដោយសារនាង​ទុកចិត្តលើ​អត្ថបទកុន និងស្នាដៃ​អ្នក​ដឹកនាំរឿង​ «​Start-Up» ទើប​នាង​ព្រម​បង្ហាញមុខជា​ថ្មី​បែប​នេះ។

តាមព័ត៌មាន​ក៏បាន​បន្ថែម​ដែរថា ពេល​នេះ​ក្រុមការងារ​រឿង «The Second Anna» កំពុង​ជ្រើសរើសតួ​ជា​បន្តបន្ទាប់ ហើយគ្រោង​នឹង​ចាប់ផ្ដើម​ថតនៅ​ចុងឆ្នាំ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់