• 2021-07-08 03:43:06
  • ព័ត៌មាន

បន្ទាប់​ពី​ក្ដៅ​គគុក​រឿង អ៊ិន សុភិន ជាមួយ​សុខ រ៉ាស៊ី ឥឡូវ សេង រដ្ឋា ធ្លោយ​មាត់​ថា​ផលិតករ​៣​នាក់ នាង​មិន​ចង់​យក​ខ្លួន​បៀត

  • 2021-07-08 03:43:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"អស់​ស្លូត​ត្រឹម​ខ្ញុំ​ហើយ" នេះ​គឺ​ជា​ពាក្យ​របស់​តារា​សម្ដែង និង​ជា​អតីត​ម្ចាស់​ជយលាភី​លេខ​១ ក្នុង​កម្មវិធី​Miss Grand Cambodia 2020 កញ្ញា សេង រដ្ឋា។ ពាក្យ​នេះ អាច​បង្ហាញ​ពី​អត្តចរិត​ពិត​របស់​កញ្ញា​មួយ​ដែរ ដោយ​កន្លង​ទៅ​គេ​នៅ​ចាំ​បាន​ថា​សេង រដ្ឋា មាន​រឿង​អន់ចិត្ត​ជាមួយ​អ្នក​រៀបចំ​កម្មវិធី​នេះ​រហូត​ដល់​បដិសេធ​មិន​ទទួល​យក​តំណែង​លេខ​១ ហើយ​សុខចិត្ត​ដើរ​ចេញ​ដោយ​លាក់​កប់​យ៉ាង​ជ្រៅ​នូវ​រឿង​អន់ចិត្ត​នោះ​រហូត​ដល់​សព្វថ្ងៃ។

រឿងរ៉ាវ​រវាង​អគ្គនាយក​ក្រុមហ៊ុន​មហាហង្ស​លោក អ៊ិន សុភិន និង​កញ្ញា សេង រដ្ឋា បាន​បញ្ចប់​ទៅ​ដោយ​កិច្ចសន្យា​រួម​មួយ​នៅ​ចំពោះ​មុខ​មេធាវី។ ដូច្នេះ​រឿងរ៉ាវ​ចាស់ៗ ឬ​រឿង​ទាក់ទង​នឹង​លោក អ៊ិន សុភិន កញ្ញា​សុំ​មិន​និយាយ​ទាំង​អស់​បើ​ទោះ​បី​ជា​មាន​ការ​ជជីក​សួរ​ជា​ច្រើន​ដង​ពី​អ្នក​សារព័ត៌មាន។

ប៉ុន្ដែ​នៅ​ថ្ងៃ​ទី៨ ខែ​កក្កដា ឆ្នាំ​២០២១ នេះ កញ្ញា សេង រដ្ឋា ប្រាប់​Sabay ថា កញ្ញា​ជា​សិល្ប​ការិនី ទើប​ប្រឡូក​ចូល​ក្នុង​វិស័យ​សិល្បៈ​ផ្នែក​សម្ដែង និង​ដើរ​ម៉ូត តែ​កញ្ញា​បាន​ជួប​រឿង​រ៉ាវ​ច្រើន​ជាមួយ​ផលិតករ។ កញ្ញា​ថា ក្រៅ​ពី​រឿង​ចំនួន​ពីរ​ដែល​កំពុង​ថត​ឲ្យ​ទូរទស្សន៍​PNN កញ្ញា​ក៏​មាន​ផលិតកម្ម​ផ្សេង​មក​ទាក់​ទង​ថត​ដែរ​តែ​កញ្ញា​បដិសេធ។

សេង រដ្ឋា៖"ខ្ញុំ​មិន​ចង់​បញ្ចេញ​ឈ្មោះ​ថា​ផលិតករ​ណា​ទេ តែ​មាន​ផលិតករ​បី​នាក់​ដែល​ធ្លាប់​ហៅ​ខ្ញុំ​ទៅ​ថត ហើយ​រហូត​មក​ដល់​ឥឡូវ​មិន​ទាន់​បើក​លុយ​ឲ្យ​ផង។ តាំង​ពី​ហ្នឹង​មក...ខ្ញុំ​ដាក់​Rule ខ្លួន​ឯង​ហ្មង! ថា​មុន​ទទួល​ថត​ត្រូវ​មើល​ផលិតកម្ម និង​មើល​ពេល​វេលា​ខ្លួន​ឯង​ដែរ"។

មហាជន ជា​ពិសេស​អ្នក​គាំទ្រ​កញ្ញា សេង រដ្ឋា មាន​ការ​ងឿងឆ្ងល់​ចំពោះ​ការ​បញ្ចេញ​សារ​មួយ​នៅ​លើ​បណ្ដាញ​សង្គម​Instagram ថា"អស់​ស្លូត​ត្រឹម​ខ្ញុំ​ហើយ"។ សារ​នេះ​បាន​ចេញ​ក្រោយ​លោក អ៊ិន សុភិន ផ្ទុះ​រឿង​ជំពាក់​លុយ​ពិធី​ករ សុខ រ៉ាស៊ី ជិត​២​ម៉ឺន​ដុល្លារ ថ្លៃ​រៀបចំ​ឆាក​កម្មវិធី​ប្រកួត​Miss Grand Cambodia 2020 មិន​ព្រម​សង ហើយ​ត្រូវ​លោក សុខ រ៉ាស៊ី លាត​ត្រដាង រហូត​ដល់​ការ​ព្រមាន​ប្ដឹង​ចាប់​អគ្គនាយក​ក្រុមហ៊ុន​មហាហង្ស​រូប​នេះ ដាក់​គុក​ទៀត​ផង​នោះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី