• 2021-07-08 07:07:13
  • ព័ត៌មាន

ក្នាញ់ណាស់! តារាសម្ដែង ឆុំ វត្តី ទើបតែសម្រាលកូនស្រីទ្រលុកទ្រលុនម្នាក់នៅរសៀលនេះ

  • 2021-07-08 07:07:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុននេះបន្តិចហ្វេសផ្លូវការរបស់តារាសម្ដែងស្រី ឆុំ វត្តី បានប្រកាសដំណឹងល្អដល់គ្រប់គ្នាក្រោយ នាងទើបតែសម្រាលបានកូនស្រីគួរឱ្យស្រលាញ់ម្នាក់ដោយសុវត្តិភាព នៅថ្ងៃទី៨ កក្ដដា នេះតែម្ដង។

បើកទំព័រខែថ្មីមិនប៉ុន្មានថ្ងៃផង តារាសម្ដែងឆ្នើម វត្តី ស្វាគមន៍សមាជិកដំបូងរបស់នាងភ្លែត បន្ទាប់ពី ពពោះអស់រយៈពេល៩ខែ ១០ថ្ងៃ ដោយនៅមុននេះបន្តិច វត្តី បានសម្រាលកូនស្រីឃ្យូតគួរឱ្យក្នាញ់ ទ្រលុកទ្រលុនម្នាក់ ក្នុងនោះមានមិត្តរួមអាជីព ក៏ដូចជាអ្នកគាំទ្រមិនតិចនាក់ទេបានចូលរួមអបអរសាទរ ចំពោះ វត្តី នឹងស្វាមី។

យ៉ាងណាមិញយោងតាមតារាស្រីរូបនេះបានឱ្យដឹងថាកូនស្រីបណ្ដូលចិត្តនេះកើតមកមានទម្ងន់៣.៣គីឡូក្រាម ហើយអ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍នោះគឺឆុំ វត្តី នឹងស្វាមី បានដាក់ឈ្មោះនាងតូច យ៉ាងពីរោះគឺ “រិទ្ធហួរ ជូលីតា” ៕

អត្ថបទ៖ Pav SreyPich

មតិយោបល់