- 2021-07-09 03:20:22
- ព័ត៌មាន
នាំគ្នាផ្អើលឈូឆរថា Hu Ge រៀបការស្ងាត់ៗច្បាស់ទាំងនៅសៀងហៃទៀត ឥឡូវក្រុមការងារចេញបកស្រាយ
- 2021-07-09 03:20:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាំគ្នាផ្អើលឈូឆរថា Hu Ge រៀបការស្ងាត់ៗច្បាស់ទាំងនៅសៀងហៃទៀត ឥឡូវក្រុមការងារចេញបកស្រាយ
ចន្លោះមិនឃើញ
ព្រឹកនេះមានសេចក្ដីរាយការណ៍ព័ត៌មានចុះផ្សាយថា Hu Ge បានរៀបការស្ងាត់ៗក្នុងទីក្រុងសៀងហៃជាមួយនឹងនារីម្នាក់ដែលមានអាយុតិចជាងលោក ៦ឆ្នាំ។ រហូតដល់ភ្នាក់ងាររបស់ Hu Ge ចេញមុខបកស្រាយទើបគ្រប់យ៉ាងស្ងាត់ទៅវិញ។
គ្រាន់តែព័ត៌មាននេះបែកធ្លាយភ្លាម បណ្ដាញសង្គមសឹងតែផ្ទុះទៅហើយ ដោយមហាជននាំគ្នាចែកចាយបន្តព្រោងព្រាត រហូតក្លាយជាប្រធានបទកំពុងក្ដៅគគុកនាពេលនេះ។ តារាស្រីដែលល្បីថាជាកូនក្រមុំរបស់ Hu Ge នោះគឺតារាសម្ដែង Xiaochen Wang ដែលមានវ័យតិចជាង Hu Ge ៦ឆ្នាំ។ កន្លងមកគ្រប់គ្នាដែលជាអ្នកគាំទ្រ នាំគ្នារំពឹង និងសន្និដ្ឋានថា Hu Ge និង Liu Yifei មានទំនាក់ទំនងពិសេសជាមួយគ្នា ហើយអ្នកដែល Hu Ge នឹងរៀបការជាមួយក៏ភាគរយច្រើនបានទៅលើ Liu Yifei ដែរដោយសារមានពាក្យលេចឮមិនតិចឆ្នាំទេ ប៉ុន្តែនៅពេលព័ត៌មានពេលនេះចេញផ្សាយ ស្រាប់តែម្នាក់ៗស្រឡាំងកាំងតែម្ដង។
ទោះជាយ៉ាងណា ក្រោយព័ត៌មាននេះ បែកធ្លាយ ក្រុមការងាររបស់ Hu Ge ក៏បានចេញមុខជំទាស់ និងច្រានចោលទាំងស្រុងថា វាមិនមែនជាការពិតឡើយ និងសូមឲ្យគ្រប់គ្នាឈប់ចែកចាយដំណឹងមិនពិតនេះតទៀតអី ព្រមទាំងបញ្ជាក់យ៉ាងច្បាស់ថា Hu Ge ពេលនេះមិនទាន់រៀបការនៅឡើយទេ៕