• 2021-07-09 05:50:00
  • ព័ត៌មាន

ប្រពៃណីទូទៅទាំង ១០ របស់ K-Pop អាចធ្វើឲ្យអ្នកដែលមិនមែនជា Fan K-Pop ដឹងទាំងហួសចិត្ត

  • 2021-07-09 05:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

K-Pop រីកដុះដាល​ដូចពេល​នេះ​​ប្រាកដ​ជា​កើត​ចេញពី​សន្ធឹក​នៃ​ការ​គាំទ្រ​របស់ Fan ជា​ច្រើន​ជុំវិញពិភពលោក ហើយ​វិស័យ​នេះ​ក៏​មាន​ប្រពៃណី​ទំនៀមទម្លាប់​ប្រចាំ​ខ្លួន​ដែរ។ មាន​រឿង​ជា​ច្រើន​ដែល​អ្នក​គាំទ្រ​បាន​ជ្រាប​ច្បាស់ ពីដំណើរ​ជីវិត​ជាទូទៅ​របស់​តារាៗ​ក្នុង​វិស័យនេះ ដោយ​ឡែក​ខាង​ក្រោម​នេះ​គឹ​ជា​ចំណុច​មួយ​ចំនួន​ដែល​អាចជា​ប្រពៃណីសាមញ្ញៗ ប៉ុន្តែជា​រឿងថ្មី​សន្លាងសម្រាប់ អ្នក​​ដែល​មិន​មែន​ជា​ K-Pop Fan ហើយពួកគេ​អាច​នឹង​ហួស​ចិត្តផង៖

១. Photocard និង​ចំនួន​ទឹក​លុយ​ដែល​អ្នកគាំទ្រហ៊ាន​ចំណាយ​ដើម្បី Idol របស់ពួកគេ

តាមពិត បើ​សម្រាប់​ប្រទេស​ផ្សេងទៀត ពេល​ចេញ​អាល់ប៊ុម​ម្ដងៗ ពួក​គេ​មិន​ប្រាកដផ្ដល់ជូនអ្នកគាំទ្រនូវ​ Photocard ភ្ជាប់​ជាមួយអាល់ប៊ុមឡើយ។ ដូចនេះ​អ្នគគាំទ្រ​ត្រូវរកមើលហាង​អនឡាញ ដើម្បី​ចំណាយលុយ​ប៉ុន្មាន​ក៏គ្មាន​បញ្ហា ឲ្យតែ​បាន​ រូបដែលពួកគេចង់បានមិនថា​ជា​រូបអ្វី​ឡើយ។

២. Fan Chants

ជា​ទូទៅ​ពេល​ប្រគំតន្ត្រី ឬ​មាន​កម្មវិធី​អ្វីមួយ អ្នកគាំទ្រ​បាន​ស្រែក ឬច្រៀង​ស្រុសគ្នា​នូវ​ប៉ារ៉ូល​ចម្រៀង ហើយភាគ​ច្រើន​ពួកគេក៏ស្រែក​បន្ទរគ្នា នូវ​ឈ្មោះ​សមាជិក​ក្រុម Idol រហូត​ក្លាយជា​រឿងពិសេស​មួយ​ទៀត ដែល​កម្រ​ឃើញ​ Fan ធ្វើដាក់តារាក្រៅពី K-Pop។

៣. រយៈពេល​វិល​មកវិញ​លឿនៗ

សម្រាប់​តារា​ខាង​ប៉ែកអឺរ៉ុប ជាឧទាហរណ៍ដូច Harry Styles ជា​ដើម តែង​ចំណាយ​ពេល ​២ឆ្នាំទម្រាំ​ចេញ​អាល់ប៊ុម​ថ្មី​មួយ។ Lady Gaga វិញ ទុក​គម្លាតពេល ៤ឆ្នាំក៏​មាន​ក្នុង​ការ​ចេញ​មុខម្ដងៗ។ ប៉ុន្តែ​សម្រាប់ K-Pop វិញ តារាភាគ​ច្រើនចេញបទ​ ក្នុង ១ឆ្នាំៗជាទូទៅ ពួកគេ​ចេញ ២​ដង ហើយក្រុមខ្លះអាច​លើស​នេះទៀត។

៤. កម្មវិធីអបអរខួបកំណើត ឬ​កម្មវិធី​ផ្សេង​ទៀតសម្រាប់ Idol

សម្រាប់​អ្នកគាំទ្រតារាប៉ែក​លោកខាងលិច ឧស្សាហ៍រួមគ្នាបរិច្ចាគជាអំណោយ​ផ្សេងៗសម្រាប់​ថ្ងៃខួបកំណើតរបស់​តារា។ ដូចនៅ​ក្នុង​វិស័យ K-Pop ក៏ដូចគ្នា ប៉ុន្តែ​អ្វី​ដែល​លើស​នេះគឺ អ្នកគាំទ្រ K-Pop បាន​ចំណាយ​លុយ​ជួលហាងកាហ្វេមួយ ដើម្បីតុបតែងលម្អសម្រាប់តារារបស់ពួកគេ។ ពេលខ្លះអ្នកគាំទ្រទាំង​នោះ​ ថែម​ទាំង​ចំណាយ​លុយ​លើកជា​ផ្ទាំងបដាលើអគារធំៗ ឬ​នៅ​ទីសាធារណៈដើម្បីអបអរឱកាសពិសេស​ទៀត។

៥. Aegyo (ការធ្វើចរិតគួរ​ឲ្យស្រឡាញ់)

Aegyo គឺជា​អ្វី​ដែល​អ្នកគាំទ្រចង់ឃើញបំផុតពីតារារបស់ពួកគេ។ ក្នុង​ពិភព K-Pop ចំណុចមួយនេះ​ក៏ចាត់ទុក​ថា​ជា​រឿង​សំខាន់​ដែរ។

៦. ពេលហ្វឹកហាត់ចូល​ក្រុមហ៊ុន ឬក្រុមនីមួយៗ

ទោះ​បី​ពេល​ខ្លះ​តារាៗត្រូវ​បាន​បង្វឹក​ឲ្យ​មាន​សមត្ថភាព​ខ្លាំង ប៉ុន្តែ​សម្រាប់តារាប៉ែកលោកខាងលិច ភាគ​ច្រើនប្រឹង​ដោយខ្លួនឯង មានន័យថា​ពួកគេត្រូវ​ដើររក​ផលិតកម្ម និង​សុំគេឲ្យទទួកលយក​ពួកគេចូល។ ប៉ុន្តែ​សម្រាប់វិស័យ K-Pop ត្រូវ​ប្រឡង​សិន ពេល​បាន​ចូល​ក្រុមហ៊ុន​ណាមួយហើយ ពួកគេត្រូវ​ចំណាយ​រាប់ឆ្នាំ ដើម្បី​ហ្វឹកហាត់បន្តទៀតមុន​មាន​វាសនា​ចេញ​មុខជា​តារាពេញ​លេញ។

៧. ទិញអាល់ប៊ុមដូចៗគ្នាច្រើនបន្ទះ ដើម្បីអាច​មានឱកាសឈ្នះឈ្មោះ​បាន​ចូលរួមកម្មវិធី Fan Sign Events

មនុស្ស​មួយចំនួន​ធំ ទិញ​អាល់ប៊ុម​តែ ១បន្ទះ​ទេ នេះ​ជា​រឿងធម្មតាទៅហើយ! ប៉ុន្តែរឿងមិនធម្មតា​គឺចំពោះ អ្នកគាំទ្រ K-Pop មួយចំនួន​ដែល​​ត្រូវ​ទិញអាល់ប៊ុមដូចៗគ្នា ព្រោះថា​អាល់ប៊ុមនីមួយៗដែល​ចេញ​មក​នោះ​មាន​ Version ផ្សេងគ្នា នេះ​ជា​រឿង​មួយ។ ហេតុផល​មួយទៀត ក៏ព្រោះពួកគេ​សន្សំឱកាសបានថា​អាច​នឹង​បាន​ជួបនឹង​ Idol ផ្ទាល់។

៨. កម្មវិធី​តន្ត្រី

គ្រប់ប្រទេស ប្រទេសណា​ក៏មាន​កម្មវិធី​ប្រគល់ពាន​រង្វាន់​ដែរ ហើយជាទូទៅ​គេ​ធ្វើ​ជា​រៀង​រាល់ឆ្នាំ។ ប៉ុន្តែ​សម្រាប់ K-Pop កម្មវិធី​ប្រគល់ពាន​រង្វាន់​គឺមាន​រៀងរាល់សប្ដាហ៍ ហើយចំណែក​កម្មវិធីតន្ត្រី​ទៀតសោត ក៏មាន​ច្រើន​កម្មវិធីដែរនៅកូរ៉េ។

៩. បន្ទប់ស្នាក់របស់ Idol

មុនពេល​ Debut និង​ក្រោយ​ពេល​ Debut តារាៗ​ត្រូវ​ស្នាក់​នៅ​ផ្ទះ​តែមួយ និង​បន្ទប់តែមួយ។ នេះ​ជា​រឿង​សាមញ្ញទៅ​ហើយដែល​ អ្នកគាំទ្រ K-Pop បាន​ដឹង! តារាថ្មីៗ ត្រូវ​ចែក​កន្លែង ចែក​បន្ទប់គ្នាគេង ដោយបន្ទប់​ខ្លះ ២នាក់ បន្ទប់ខ្លះ ៣នាក់ទៅតាម​ចំនួន​សមាជិក។ ពួកគេ​ត្រូវ​រស់នៅ​បែបនេះ រហូត​ទាល់ពួកគេ​មាន​ឈ្មោះ​ល្បីល្បាញជាងនេះ ​ឬ​រហូត​ដល់ពេល​ពួកគេ​មាន​សមត្ថភាពរកបាន​កន្លែង​នៅសមរម្យខ្លួនឯង។

១០.​ សន្ធឹកពេល Stream ម្ដងៗ

អ្នកគាំទ្រ K-Pop ភាគ​ច្រើន​បាន​ចំណាយ​ពេល Stream វីដេអូថ្មីៗរបស់តារា​ពួកគេ ដើម្បីទាញ​បាន​ចំនួន Views ច្រើន ហើយអាច​ប្រកួតប្រជែង ឬផ្ដួល​វីដេអូរបស់​តារា​ផ្សេងទៀត៕​​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី